ចិន៖ប្រទេសចិនបាននឹងកំពុងស្វាគមន៍អ្នកធ្វើដំណើរដោយគ្មានទិដ្ឋាការ រឺ VISA ជាលើកដំបូងនៅ ទូទាំងប្រទេសចិនចាប់តាំងពីការចាប់ផ្តើមនៃគោលនយោបាយគ្មានទិដ្ឋាការរបស់ខ្លួនសម្រាប់ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ីកាលពីថ្ងៃសុក្រ។
ប្រទេសចិនបានប្រកាសកាលពីថ្ងៃទី ២៤ ខែវិច្ឆិកាថាចាប់ពីថ្ងៃទី ១ ខែធ្នូឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២៤ អ្នកកាន់លិខិតឆ្លងដែនធម្មតាដែលមកពីប្រទេសដែលបានរៀបរាប់ខាងលើអាចចូលប្រទេសចិនដោយគ្មានទិដ្ឋាការសម្រាប់អាជីវកម្ម ទេសចរណ៍ ការទៅសួរសុខទុក្ខសាច់ញាតិ និងមិត្តភក្តិ និងការឆ្លងកាត់ក្នុងរយៈពេលមិនលើសពី ១៥ ថ្ងៃ។
គោលនយោបាយគ្មានទិដ្ឋាការឯកតោភាគីសម្រាប់ប្រទេសទាំងប្រាំមួយមានន័យថាការធ្វើដំណើរឆ្លងកាត់ព្រំដែនកាន់តែងាយស្រួល និងជំរុញវិស័យទេសចរឲ្យរីកចម្រើនជាងមុខ។កាលពីថ្ងៃសៅរ៍ ទីក្រុង Nanning នៃតំបន់ស្វយ័ត Guangxi ភាគខាងត្បូងប្រទេសចិន បានស្វាគមន៍ក្រុមដំបូងនៃអ្នកដំណើរ ៥៤ នាក់ដោយគ្មានទិដ្ឋាការពីប្រទេសម៉ាឡេស៊ី។
អ្នកទេសចរជនជាតិម៉ាឡេស៊ីម្នាក់បានថ្លែងឲ្យដឹងថានេះជាលើកដំបូងសម្រាប់ខ្ញុំដែលបានមកប្រទេសចិនដើម្បីបំពេញទស្សនកិច្ច ហើយខ្ញុំមានអារម្មណ៍ខុសប្លែកពីគេ ពីព្រោះនេះជាដំណើរទស្សនកិច្ចដោយគ្មានទិដ្ឋាការ ហើយខ្ញុំមិនចាំបាច់ខ្ជះខ្ជាយពេលវេលារង់ចាំការស្នើសុំទិដ្ឋាការទេ។ យើងទាំងអស់គ្នាមានអារម្មណ៍ល្អណាស់នៅពេលដែលយើងបានឮ ដំណឹងនេះ ហើយនឹងមានជនជាតិម៉ាឡេស៊ីច្រើនទៀតធ្វើដំណើរទៅប្រទេសចិន៕