Cctimesw1140xh150cm copy

ថៃអបអរសាទរក្នុងការចុះបញ្ជី«សង្ក្រាន្តថៃ»ចូលក្នុងអង្គការយូណេស្កូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សង្ក្រាន្តថៃកាលពីពេលកន្លង

ថៃ៖ ប្រទេសថៃបានត្រៀមលក្ខណៈដើម្បីអបអរសាទរការដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តថៃទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការអង្គការយូណេស្កូ(UNESCO) ការដាក់បញ្ចូលនេះនឹងប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេស Botswana នៅថ្ងៃទី ៦ ខែធ្នូខាងមុខនេះ។

យោងតាមនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា ឆ្នាំថ្មីប្រពៃណីរបស់ប្រទេសថៃ ដែលគេស្គាល់ថាជាពិធីបុណ្យ Songkran ដែលស្ថិតក្នុងបញ្ជីរបស់អង្គការយូណេស្កូចាប់តាំងពីខែមករា នឹងត្រូវដាក់ឈ្មោះជាផ្លូវការជាបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកក្នុងអំឡុងពេលកិច្ចប្រជុំនេះ។ដោយក្នុងនោះមានវប្បធម៌អរូបីចំនួនបួនដែលបានបញ្ចូលទៅក្នុងបញ្ជីបណ្តោះអាសន្នគឺ របាំថៃបុរាណ ម៉ាស្សាថៃ របាំប្រជាប្រិយណូរ៉ា និងពិធីបុណ្យសង្ក្រាន្ត ដែលត្រូវបានបញ្ជូនទៅពិចារណាក្នុងឆ្នាំ ២០២០។នាយកដ្ឋានដដែលបានអះអាងថា នៅថ្ងៃទី ៧ ខែធ្នូ ខ្លួននឹងរៀបចំព្រឹត្តិការណ៍អបអរសាទរនៅទីលាន Lan Khon Muang ក្នុងទីក្រុងបាងកក ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីស្រេថាថាវីស៊ីន។

ការប្រារព្ធពិធីនេះនឹងរួមបញ្ចូលនូវសកម្មភាពពិធីបុណ្យសង្ក្រាន្តប្រពៃណីដូចជាការប្រោះទឹកលើរូបព្រះពុទ្ធ Phra Phuttha Sihing ហើយនឹងមានការចូលរួមពីសមាជិកគណៈរដ្ឋមន្ត្រី អភិបាលក្រុងបាងកក និងនាយកប្រតិបត្តិនៃការិយាល័យវប្បធម៌ខេត្ត។ចូលរួមក្នុងក្បួនដង្ហែសង្ក្រាន្ត ក៏នឹងមានរាជិនីសម្រស់ថៃ-ដាណឺម៉ាក កញ្ញា Anntonia Porsild ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ ២០២៣ ផងដែរ។

ក្បួនដង្ហែ Songkran ក៏នឹងមានការសម្តែងរបាំប្រពៃណី និងតន្ត្រីពីតំបន់ចំនួន ៤ នៃប្រទេសថៃ ក្នុងគោលបំណងលើកកម្ពស់ប្រពៃណីរបស់ប្រទេសថៃ និងអញ្ជើញភ្ញៀវទេសចរឱ្យចូលរួមក្នុងការប្រារព្ធពិធីជាក់ស្តែងនៅក្នុងខែមេសាឆ្នាំក្រោយនៅទូទាំងព្រះរាជាណាចក្រផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង