681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងកសិកម្មនឹងរៀបចំសន្និសីទស្តីពី«ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទី ២៩ វិច្ចកា បានជូនដំណឹង អំពីការត្រៀមរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» ចំនួន ២៥០នាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣ខាងមុខនេះ។

យោងតាមក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសអំពីការត្រៀមរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣នេះ។ ដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីឃុំ ចំនួន ២៥០នាក់ សម្រាប់ឆ្នាំ ២០២៣ បាននឹងកំពុងដំណើរការ បន្ទាប់ពីគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីឃុំ ដោយបានបើកទទួលពាក្យជាផ្លូវការកាលពីថ្ងៃទី ០១ ខែវិច្ចកា ឆ្នាំ២០២៣កន្លងទៅ។

គួរបញ្ជាក់ថា ការរៀបចំសន្និសីទសារព័ត៌មាននេះ ដើម្បីផ្ដល់ព័ត៌មានអំពីដំណើរការរៀបចំ និងនីតិវិធី ឆ្ពោះទៅកាន់ការប្រឡងប្រជ្រើសរើសមន្ត្រីកសិកម្មឃុំ ដល់បេក្ខជន និងសាធារណជន ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០២៣ ស្ថិតនៅសាលាភូមិន្ទរដ្ឋបាល៕


Khcct banner

អត្ថបទទាក់ទង