ភ្នំពេញ៖ សិស្សវិទ្យាល័យ ឡាំ លីគាវ បានបង្កើតកម្មវិធីជជែកដេញដោល Cambodian Debate League – Open (CLDO) ដើម្បីលើកកម្ពស់ការជជែកដេញដោលនៅកម្ពុជាឱ្យកាន់តែមានវិសាលភាពបន្ថែមទៀត ដែលនឹងប្រព្រឹត្តទៅជាលើកដំបូងនៅខែធ្នូ ឆ្នាំ២០២៣។
បើតាមក្រុមការងារនៃ CLDO បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កម្មវិធីនេះត្រូវបានបង្កើតឡើងដោយឆន្ទៈក្នុងការពង្រឹងសមត្ថភាពយុវជនក្នុងការជជែកដេញដោលឱ្យកាន់តែមានភាពប្រសើរឡើង ដោយមានការឡើងប្រកួត និងវាយតម្លៃពីគណៈកម្មការដែលមានបទពិសោធន៍ច្រើនក្នុងការនិយាយ និងចំណេះដឹងដើម្បីធ្វើការវាយតម្លៃបេក្ខជននិងផ្តល់មតិស្ថាបនាសម្រាប់យុវជនបានច្រើនក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្តទៀត។
ការប្រកួតប្រជែងនេះនឹងបើកឡើងសម្រាប់ប្អូនៗដែលទើបតែប្រឡូកក្នុងការជជែកដេញដោលលើកដំបូង ហើយនឹងប្រព្រឹត្តទៅនៅពេលចុងសប្តាហ៍ដែលមិនប៉ះពាល់លើកាលវិភាគសិក្សារបស់សិស្សនោះឡើយ។ ដែលគោលបំណងនៃការបង្កេីត Cambodian Debate League មាន ២
1. បរិច្ចាគជូនជនក្រីក្រ
2. ដើម្បីរៃអង្គាសប្រាក់សម្រាប់ក្រុមជម្រើសជាតិ Debate WSDC 2024 នៅប្រទេសSerbia
កម្មវិធីនេះនឹងប្រកួតចំនួន៣ជុំ ដែលមានដូចជា quarter finals វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលក្នុងជុំនីមួយៗ សិស្សនឹងត្រូវជជែកលើប្រធានបទផ្សេងៗគ្នា ដែលអាចជម្រុញឱ្យសិស្សអាចបង្កើនសមត្ថភាពក្នុងការស្រាវជ្រាវ និងពង្រីកនូវវិសាលភាពចំណេះដឹងរបស់ខខ្លួនបន្ថែមពីលើសមត្ថភាពដែលខ្លួនមានស្រាប់។
ការជជែកដេញដោលនេះនឹងប្រព្រឹត្តទៅនៃថ្ងៃទី ២ និងទី៣ ខែ ធ្នូ ដែលមានការចូលរួមពីសិស្សដែលមានអាយុ ១៣ ឆ្នាំឡើងទៅ រហូតដល់និស្សិត មានឆន្ទៈក្នុងការជជែកដេញដោល ហើយក្រោយចប់ការប្រកួត បេក្ខជននឹងទទួលបានលិខិតបញ្ជាក់ពីការចូលរួមផងដែរ៕