កូរ៉េ៖ ក្រុមតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូងដែលគេស្គាល់ថា BTS និងចូលបំពេញកាតព្វកិច្ចយោធានៅប្រទេសកូរ៉េខាងត្បូងនៅពាក់កណ្តាលខែធ្នូខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍។
យោងតាមសារព័ត៌មាន Yonhap រាយការណ៍ថា អ្នករ៉េប និងជាមេក្រុម BTS នឹងចុះឈ្មោះនៅថ្ងៃទី ១១ ខែធ្នូ ខណៈដែលលោក Jimin និង Jung Kook នឹងចុះឈ្មោះនៅថ្ងៃបន្ទាប់។បន្ទាប់ពីការហ្វឹកហ្វឺនដំបូង អ្នកទាំងទាំងអស់គ្នានឹងបម្រើជាទាហានសកម្មរយៈពេល ១៨ ខែ។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងត្បូងមានកងទ័ពសកម្មដ៏ធំបំផុតមួយក្នុងពិភពលោកដើម្បីការពារប្រឆាំងនឹងការឈ្លានពានពីប្រទេសកូរ៉េខាងជើង ដោយច្បាប់កូរ៉េខាងត្បូងបានចាត់ឲ្យបុរសទាំងអស់ដែលមានអាយុចន្លោះពី ១៨ ទៅ ២៨ ឆ្នាំតម្រូវឱ្យបម្រើកាតព្វកិច្ចយោធាចន្លោះពី ១៨ ទៅ ២១ ខែ៕