Cc time web banner 054637

«សៀវភៅមុខម្ហូប»របស់ខ្មែរ ជាប់ជ័យលាភីសៀវភៅធ្វើម្ហូបល្អពិភពលោក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សៀវភៅធ្វើម្ហូប "សោយ" ដែលជាស្នាដៃរបស់អ្នកស្រី រស់ រតនៈ ហៅ Chef Nak នៅថ្ងៃទី២៩វិច្ឆិកា បានទទួលពានរង្វាន់សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក ក្នុងកម្មវិធី Gourmand World Cookbook Awards លើកទី២៩ ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា"ពានរង្វាន់អូស្ការ"ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ។

បើតាមការសរសេរបង្ហោះរបស់ Chef Nak បានឲ្យដឹងថា សមិទ្ធផលនេះ ជាសក្ខីភាពនៃការអបអរសាទរ សិល្បៈនៃការធ្វើម្ហូបខ្មែរ ការអភិរក្សប្រវត្តិសាស្ត្រ និងចែករំលែករសជាតិជាមួយនិងពិភពលោកទាំងមូល។ ហើយចុងភៅ ណាក់ បានថ្លែងអំណរគុណចំពោះអ្នកចូលរួមក្នុងការងារផលិតសៀវភៅ ក្រុមការងារស្នូល ក្រុមគ្រួសារ មិត្តភក្តិជាច្រើននាក់ដែលមានឆន្ទៈ និងបានចូលរួមចំណែកក្នុងការបង្កើតសមិទ្ធិមួយនេះឱ្យចេញជារូបរាងយ៉ាងពិតប្រាកដ។

សូមជម្រាបថា ការបង្កើតស្នាដៃធ្វើម្ហូបរបស់មេចុងភៅ ណាក់ «សោយ-មរតករសជាតិពីព្រះរាជដំណាក់ខ្មែរ » បានធ្វើឱ្យមានការកត់សម្គាល់ជាខ្លាំង នៅលើឆាកធ្វើម្ហូបពិភពលោក ដោយត្រូវបានជ្រើសរើស ឱ្យចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ចំនួន ៣នៅក្នុងកម្មវិធី Gourmand World Cookbook Awards លើក ទី២៩ ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការចូលរួមប្រកួតពានរង្វាន់ ទាំងនេះរួមមាន «សៀវភៅល្អបំផុតលើពិភពលោក» (Books Publishers B02) « សៀវភៅល្អលើសគេប្រចាំតំបន់អាស៊ី» (Countries and Regions C08) និង«សៀវភៅប្រមុខរដ្ឋ » (Gastro diplomacy G05) ជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ សម្រាប់សៀវភៅធ្វើម្ហូប ដែលអបអរសាទរបេតិកភណ្ឌម្ហូបកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង