Cc time web banner 054637

លោក ស សុខា ផ្តល់អាហារូបករណ៍ «៣០កន្លែង»សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមការងារអាហារូបករណ៍ ស សុខា នៅថ្ងៃទី ២៩ វិច្ឆិកា បានចេញសេចក្ដីប្រកាសផ្ដល់អាហារូបករណ៍បរិញ្ញាបត្រ ចំនួន ៣០កន្លែង ដល់សិស្ស-និស្យិតទូទាំងប្រទេស ស្ថិតនៅស្រុកកំចាយមារ ចំនួន ២០កន្លែង និងក្រុងព្រៃវែង ចំនួន ១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

ក្រុមការងារអាហារូបករណ៍ ស សុខា សហការជាមួយ សាកលវិទ្យាល័យជាសុីមកំចាយមារ បានសម្រេចផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្យិត សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៣០កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន ១៩ជំនាញ។ ក្នុងនោះរួមមានជំនាញអក្សរសាស្ត្រខ្មែរ, ភាសាអគ្លេសសម្រាប់ការប្រាស្រ័យទាក់ទង, ភាសាអង់គ្លេស, វិទ្យាសាស្រ្តកុំព្យូទ័រ, គ្រប់គ្រងបណ្ដាញ និងប្រព័ន្ធកុំព្យូទ័រ, គណិតវិទ្យា, គីមីវិទ្យា, ជីវៈវិទ្យា, រដ្ឋបាលសាធារណៈ, នីតិសាស្ត្រ, អភិវឌ្ឍន៍ជនបទ, សេដ្ឋកិច្ច, គណនេយ្យ, ធនាគារ និងហិរញវត្ថុ, ទីផ្សារ, គ្រប់គ្រងធនធានមនុស្ស, ក្សេត្រសាស្ត្រ, ផលិតកម្មសត្វ និងបសុព្យាបាល និងជំនាញបច្ចេកវិទ្យាអាហារ។

គួរបញ្ជាក់ថា ក្រុមការងារអាហារូបករណ៍ ស សុខា បានចាប់ផ្ដើមទទួលពាក្យស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃ២៩ ខែវិច្ចកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ អាហារូបករណ៍នេះ ផ្ដល់ជូនសិស្ស-និស្យិតទូទាំងប្រទេស ពិសេសសិស្ស-និស្យិត នៅក្នុងខេត្តព្រៃវៃង បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង