
កែប៖ ខេត្តកែបកំពុងរង់ចាំភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមទស្សនា កម្សាន្ត និងស្នាក់នៅលំហែកាយ ក្នុងពិធីបុណ្យសមុទ្រដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ដល់ទី០៣ ខែធ្នូ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
ព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០១-០៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសមុទ្រនេះ គឺជាកម្មវិធីប្រចាំឆ្នាំដ៏ល្អមួយ ដើម្បីបង្ហាញភាពស្រស់ស្អាតនៃតំបន់ឆ្នេរកម្ពុជា ស្មារតីកីឡា និងវប្បធម៌ខ្មែរដ៏ប្រពៃទៅកាន់ពិភពលោក។ កម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ នឹងត្រូវរៀបចំឡើងទាំងពេលថ្ងៃ និងពេលយប់ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ទី០៣ ខែធ្នូ ឆ្នាំ២០២៣៕
