ចិន៖ ព្យុះភ្លៀងដ៏ខ្លាំងមួយបានបណ្តាលឱ្យមានលំហូរភក់ដែលប៉ះពាល់ដល់ភូមិចំនួន ១១ នៅភាគពាយព្យនៃខេត្តGansuប្រទេសចិន ដោយបានធ្វើឲ្យមនុស្សចំនួន ៤៨ នាក់ជាប់នៅក្នុងនោះ។
លំហូរភក់បានកើតឡើងនៅវេលាម៉ោង ១៦ ៖០០ ដែលបណ្តាលឱ្យទឹកហូរលើដងទន្លេកើនឡើងនិងបង្កើតជាអាងមានបណ្តោយ ៨០០ ម៉ែត្រនិងទទឹង ៣០០ ម៉ែត្រដែលមានជម្រៅអតិបរមា ១០ ម៉ែត្រ។ ខណៈរដ្ឋាភិបាលក្នុងតំបន់បានរៀបចំក្រុមឆ្លើយតបបន្ទាន់មួយដើម្បីជម្លៀសអ្នកភូមិជាង ១៣០០ នាក់។
គិតត្រឹមម៉ោង ១ រំលងអធ្រាត្រថ្ងៃអង្គារគេបានរកឃើញអ្នកជាប់នៅសេសសល់ចំនួន ៤៨ នាក់។ ពួកគេបានស្នាក់នៅទីតាំងខ្ពស់រង់ចាំការជួយសង្គ្រោះ ខណៈកម្ពស់ទឹកបានធ្លាក់ចុះដល់ប្រហែល ៥ ម៉ែត្រ៕