Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រាសាទ«ភ្នំដា»ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញប្រចាំស្រុកអង្គរបុរី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

តាកែវ៖ ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅ ភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ជាប្រាសាទមួយដែលចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរយ៉ាងច្រេីន ព្រោះប្រាសាទនេះ មានព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់ និង មានទឹកទន្លេហ៊ុព័ទ្ធនារដូវវស្សា ប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រ។

ដើម្បីបានទៅដល់ប្រាសាទនេះបាន អ្នកទេសចរអាចធ្វើដំណើរបន្តពីប្រាសាទភ្នំជីសូរទៅទិសខាងកើតសំដៅទៅទីរួមស្រុកព្រៃកប្បាសរហូតដល់ព្រៃល្វារ រួចបត់ស្តាំតាមផ្លូវកៅស៊ូទៅត្រង់រហូតដល់ភ្នំដាតែម្តង។

ប្រាសាទភ្នំដា ស្ថាបនាលើភ្នំតូចមួយក្នុងសតវត្សទី៦ ដោយព្រះមហាក្សត្រខ្មែរ ដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំ គឺព្រះបាទរុទ្រវរ្ម័ន។

ប្រាសាទនេះ ធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មភក់ ពុំមានកំពែងព័ទ្ធ ជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំ ចំណែកផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់ជាពីផ្នែក និងផ្នែកមួយទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទំនៅលើនាគអានន្ត។ ប្រាសាទភ្នំដា មានរាងជាការ៉េ ដែលមានទំហំ ១២ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់១៨ម៉ែត្រ មានទ្វារបួន ទ្វារពិតមានចំនួនមួយនៅទិសខាងជើង និងទ្វារបញ្ឆោតបី។

តាមការសិក្សាស្រាវជ្រាវ ប្រាសាទភ្នំដា ជាប្រាសាទដែលបានស្ថាបនាឡើងជាលើកទី២ ទៅលើប្រាង្គប្រាសាទចាស់ ដែលប្រាសាទចាស់ពីមុនសង់អំពីឥដ្ឋ ប្រាសាទនៅពេលបច្ចុប្បន្នជាប្រាសាទក សាងនៅសម័យអង្គរដែលកសាងក្នុងរាជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ ដោយផ្នែកខាងក្រោមនៃប្រាសាទជាថ្មបាយក្រៀមត្រូវបានកសាងនៅសម័យអង្គរ នៅសតវត្សទី១១។

ចំណែកផ្នែកខាងលើជាសំណង់ឥដ្ឋជាឥដ្ឋដែលបានសល់ប្រាសាទចាស់ ដែលបានយកមកកែច្នៃឡើងវិញ រីឯហោជាងមានរចនាបទឃ្លាំងចូលបាពួន ចំណែកសសរពេជ្រមាននៅសល់មួយ និងនៅមួយចំហែងទៀតត្រូវបានបារាំងយកទៅដាក់នៅសារមន្ទីរគីម៉េក្នុងប្រទេសបារាំង សសរពេជ្រមានស្ថិតនៅក្នុងសម័យអង្គរសតវត្សទី១១៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង