ចិន៖ អត្តពលិករាប់រយនាក់របស់ចិនដែលមានអាយុក្រោម២៥ឆ្នាំកំពុងទទួលការហ្វឹកហ្វឺនយោធានៅក្នុងទីក្រុងសៀងហៃ ដែលត្រូវបានរៀបចំឡើងដើម្បីបណ្តុះវិន័យ និង "សមត្ថភាពប្រយុទ្ធដ៏ល្អ"។ ការិយាល័យកីឡារបស់ទីក្រុងសៀងហៃបានអះអាងថា អត្តពលិកនឹង "សិក្សាឱ្យបានស៊ីជម្រៅ" នូវ "វិធីសាស្រ្ត និងស្មារតីប្រយុទ្ធរបស់ខ្លួនដើម្បីត្រៀមខ្លួនការពារប្រទេសរបស់ខ្លួនពីការឈ្លានពានពីសំណាក់ប្រទេសណាមួយ"។ ក្នុងនោះក៏ធ្លាប់មានក្រុមបាល់ទាត់របស់ចិន ធ្លាប់បានឆ្លងកាត់ការហ្វឹកហ្វឺនស្រដៀងគ្នានេះ ដែលភាគច្រើនជាការអនុវត្ត និងជាផ្នែកនៃយុទ្ធនាការកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់តម្លៃបក្សកុម្មុយនិស្ត។
ប្រធានាធិបតីចិនលោក Xi Jinping បានគូសបញ្ចាក់នៅឆ្នាំនេះថា ប្រទេសចិនត្រូវតែបង្កើនការត្រៀមខ្លួនរបស់ខ្លួនសម្រាប់ "ការប្រយុទ្ធពិតប្រាកដ" ។
យោងតាមការចុះផ្សាយរបស់ការិយាល័យកីឡាចិនបានឲ្យដឹងថា «មិនថាចាស់ឬក្មេងទេ គ្រប់គ្នាស្រឡាញ់យ៉ាងខ្លាំងនូវឱកាសក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនេះ វគ្គបណ្តុះបណ្តាលនេះបានចាប់ផ្តើមនៅថ្ងៃចន្ទ ហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយមានអត្តពលិកចំនួន ៩៣២ នាក់មកពីមជ្ឈមណ្ឌលកីឡាចំនួន ១១ នៅទូទាំងទីក្រុង៕