ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HONOR សហការជាមួយនិងក្រុមហ៊ុន YAKO Technology ដែលជាក្រុមហ៊ុនចែកចាយរបស់ខ្លួន បានរៀបចំនូវកម្មវិធីជប់លៀងជាមួយដៃគូសហការរបស់ខ្លួនប្រចាំឆ្នាំ 2023 ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន HONOR មកពីប្រទេសចិន និងថា្នក់ដឹកនាំក្រុមហ៊ុន YAKO Technology ក៏ដូចជាម្ចាស់ហាងលក់ទូរស័ព្ទជាច្រើនរូបផងដែរ។ ពិធីនេះបានរៀបចំធ្វើឡើងនៅភោជនីយដ្ឋានឡាទីហ្វាង រាជធានីភ្នំពេញ ក្រោមពាក្យស្លោក " Long-term Partner Thanksgiving។
លោកអគ្គនាយកក្រុមហ៊ុន YAKO Technology បានមានប្រសាសន៍ ការរៀបចំនូវកម្មវិធីនេះឡើងនៅពេលនេះ គឺមានគោលបំណងដើម្បីជួបជុំគ្នាជាមួយដៃគូរសហការទាំងអស់ដែលបានធ្វើការជាមួយគ្នាយ៉ាងសកម្មនៅក្នុងការជុំរុញនូវការលក់ស្មាតហ្វូន HONOR អោយទទួលបាននូវលទ្ធផលល្អនៅពេលនេះ ជាពិសេសនោះ គឺចង់ថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់ដៃគូទាំងអស់គ្នាសម្រាប់ការចូលរួមក្នុងកម្មវិធីជប់លៀងសហការណ៍ជាមួយ HONOR នេះផងដែរ។
លោកអគ្គនាយកក្រុមហ៊ុន YAKO Technology ក៏សូមគោរពជូនពរអតិថិជនទាំងអស់ឲ្យរកស៊ីទទួលទានមានបាន រីកចម្រើនជាមួយគ្នា។
នៅក្នុងការឱកាសនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន HONOR មកពីប្រទេសចិន ក៏បានឡើងធ្វើបទបង្ហាញពីការវិវត្តន៍នៃស្មាតហ្វូនរបស់ក្រុមហ៊ុន HONOR ដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន និងទស្សនៈវិស័យរបស់ខ្លួននាពេលអនាគតផងដែរ។ សូមជំរាបថា នៅពេលនេះ ក្រុមហ៊ុន HONOR បាននឹងកំពុងតែនាំមុខគេនៅលើទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន ដោយបានឡើងឈរនៅលើលំដាប់កំពូលថែមទៀតផង។