Cc time web banner 054637

បាក់ឌុប៖ បេក្ខជនពិការភ្នែកនិងគថ្លង់ ប្រឡងជាប់ ១៧នាក់ និងធ្លាក់០១នាក់

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមសម័យប្រឡង០៦វិចិ្ឆកា ឆ្នាំ២០២៣ របស់សិស្សពិការភ្នែក និងសិស្សគថ្លង់ ប្រឡងជាប់សរុបចំនួន ១៧នាក់ និងធ្លាក់០១នាក់។ ក្នុងនោះសិស្សពិការភ្នែក ជាប់ចំនួន០៦នាក់ ស្រី០២នាក់ និទេ្ទស C ០១នាក់ និទេ្ទសD ០២នាក់ និងនិទេ្ទសE ០៣នាក់ សិស្សគថ្លង់ ជាប់ចំនួន១១នាក់ ស្រី០៣នាក់ និទេ្ទសD ០១នាក់ និងនិទេ្ទសE ១០នាក់ ធ្លាក់០១នាក់ស្រី។

គួរបញ្ជាក់ថា ក្រសួងអប់រំ កាលពីថ្ងៃទី២៣វិច្ឆិកាបានប្រកាសថា បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២៣ នេះ មាន ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩ភាគរយ ក្នុងចំណោមបេក្ខជនសរុបជាង១៣ម៉ឺននាក់។ ក្នុងនោះ សិស្សដែលទទួលបាននិទ្ទេស A មាន ១៦៧៣នាក់, និទ្ទេស B មាន ៦៩៦៤នាក់, និទ្ទេស C មាន ១៨ ៣០៨នាក់, និទ្ទេស D មាន៣៤ ២៤៦នាក់ និងនិទ្ទេស E មាន ៣៧ ២៦៩នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង