681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងសុខាភិបាល ត្រៀមទីតាំងក្រុមគ្រូពេទ្យផ្តល់សេវាសង្រ្គោះបន្ទាន់ ពេលបុណ្យអុំទូក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពតំណាង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រៀបចំថ្ងៃនៃ ពិធីបុណ្យអុំទូក ឆ្នាំ២០១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ២៤ វិច្ចកា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់សេវាសង្រោះបន្ទាន់សម្រាប់ព្រះរាជពិធីបុណ្យអំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែវិច្ចកា ឆ្នាំ២០២៣ខាងមុខនេះ។

យោងតាមក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង អំពីការត្រៀមរៀបចំឲ្យមានសេវារថយន្តសង្រោះ និងការពិនិត្យ ព្យាបាលនៅតាមតង់សុខភាព និងមានត្រៀមឲ្យមានក្រុមគ្រូពេទ្យចល័ត ចំនួន ៧០គ្រឿង រថយន្ត គ្លីនិកចល័ត ចំនួន ៤គ្រឿង និងផ្ដល់សេវា ២៤ម៉ោង និងបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោង ចំនួន ១២កន្លែង ដោយមានឯកសណ្ឋានពេទ្យជាសម្គាល់ ក្នុងករណីប្រជាពលរដ្ឋមានអាការៈវិលមុខ ឬស្រវាំងភ្នែក ត្រូវហៅរកអ្នកជួយសង្រោះ និងប្រសិនបើមានបញ្ហាសុខភាពត្រូវស្វែងរកប្រើប្រាស់សេវាដោយឥតគិតថ្លៃនៅតាមទីតាំង ដូចមាននៅក្នុងសេចក្ដីប្រកាសខាងក្រោម៖


Khcct banner

អត្ថបទទាក់ទង