ព្រះសីហនុ៖នាយកគ្រប់គ្រងក្រុមហ៊ុន Angkor T.K Travel & Tours លោក Chaiyapruk Phum Muang បានផ្ញើសារអរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍ ដែលនេះជាពីពន្លឺវិជ្ជមានរបស់ក្រុងព្រះសីហនុ។
លោក Chaiyapruk បានសម្តែងការដឹងគុណ និង កោតសរសើររដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍ ដែលការការយកចិត្តទុកដាក់គឺជាពន្លឺវិជ្ជមានរបស់ក្រុងព្រះសីហនុ។ ជាមួយគ្នានោះ លោក Chaiyapruk ក៏មានបំណងធ្វើការជាមួយខេត្តព្រះសីហនុនាពេលក្រោយទៀតផងដែរ។
លោក Chaiyapruk Phum Muang នាយកគ្រប់គ្រងក្រុមហ៊ុន Angkor T.K Travel & Tours ត្រូវបានតែងតាំងជាទីប្រឹក្សាផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំនាវាទេសចរណ៍ក្នុងឆ្នាំ ២០០៤ ហើយបានកាន់តំណែងតាំងពីពេលនោះមក ដោយប្រើប្រាស់ជំនាញរបស់លោកដើម្បីជួយរដ្ឋមន្ត្រីតាមគ្រប់មធ្យោបាយដែលអាចធ្វើបាន។
ជាការកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះ នាវាទេសចរណ៍ជាច្រើនគ្រឿង បានចូលចតនៅក្នុងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា និង បានដឹកជញ្ជូនអ្នកដំណឹងរាប់ពាន់នាក់ចូលទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាល្អនៃវិស័យទេសចរណ៍របស់កម្ពុជាក្រោយជំងឺកូវីដ-១៩៕