ភ្នំពេញ៖ យុវជន ទក ភីរ៉ាវីន ទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ១០០.០០ ក្នុងចំណោមនិទ្ទេស A សរុបចំនួន ១៦៧៣ នាក់ ជាសិស្សដែលមកពីវិទ្យាល័យ ១០ មករា ១៩៧៩ ដែលស្ថិតនៅខេត្តសៀមរាប។
បើតាមការប្រកាសរបស់ក្រសួងអប់រំ បានបង្ហាញឱ្យឃើញថា យុវជន ទក ភីរ៉ាវីន ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា លើកតែងតែភាសាបរទេសនោះទេដែលបាននិទ្ទេស B ដេលជាហេតុធ្វើឱ្យយុវជនរូបនេះ អាចក្តាប់យកពិន្ទុរហូតដល់ ៤៨៣ ពិន្ទុ។
គួរបញ្ជាក់ផងដែរថា ការប្រលងទុតិយភូមិ បានប្រព្រឹត្តឡើងនៅថ្ងៃ ៦ វិច្ឆិកា ឆ្នាំ២០២៣ ដែលមានសិស្សប្រឡងចំនួនជាប់ជាសរុប ៧២.៨៩% ដែលស្មើនឹង ៩៨ ៤៦០ នាក់ និងមាននិទ្ទេស A សរុបចំនួន ១៦៧៣ នាក់៕