Cctimesw1140xh150cm copy

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធី«ក្រុងពាលី»ត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ ២៣ វិច្ចកានេះ បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងឳកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីអបអរសាទរនៃព្រះរាជពិធីបុណ្យជាតិដែលប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែវិច្ចកា ឆ្នាំ២០២៣ខាងមុខនេះ។

លោក ឃួន ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដំណើរការនៃការប្រណាំងទូកអុំ ទូកចែវ និងទូកខ្នាតអន្តរជាតិ នឹងចាប់ផ្ដើមនៅថ្ងៃទី ២៦ ដល់ ២៨ ខែវិច្ចកា ឆ្នាំ២០២៣ ព្រមចំណុះទូកយ៉ាងច្រើនកុះករ។

ការរៀបចំព្រះរាជពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ នេះ តែងតែប្រារពធ្វើឡើងជារៀងរាល់ឆ្នាំ នៅខាងមុខរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីសុំននូវសេចក្ដីសុខ ក្នុងដំណើរការប្រកួត ។

គួរបញ្ជាក់ថា ព្រះរាជពិធីអុំទូក សំពះព្រះខែ បណ្ដែតប្រទីប និងអកអំបុក នឹងត្រូវប្រារព្ធឡើងចាប់ថ្ងៃទី ២៦-២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ ដោយមានទូកចូលរួមប្រកួតចំនួន ៣៣៨ទូក និងប្រទីបធំៗចំនួន ៣០ប្រទីប នឹងត្រៀមរៀបចំប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង