Cctimesw1140xh150cm copy

ក្រសួងអប់រំ៖ បេក្ខជនជាប់បាក់ឌុប ៧២,៨៩ ភាគរយ, និទ្ទេស A ១៦៧៣ នាក់

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃទី២៣វិច្ឆិកានេះ បានប្រកាសថា បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២៣ នេះ មាន ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩ភាគរយ ក្នុងចំណោមបេក្ខជនសរុប។ ក្នុងនោះ សិស្សដែលទទួលបាននិទ្ទេស A មាន ១៦៧៣នាក់, និទ្ទេស B មាន ៦៩៦៤នាក់, និទ្ទេស C មាន ១៨ ៣០៨នាក់, និទ្ទេស D មាន៣៤ ២៤៦នាក់ និងនិទ្ទេស E មាន ៣៧ ២៦៩នាក់។

បើតាមក្រសួងអប់រំ បានចេញសេចក្ដីជូនដំណឹង អំពីការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ៦ វិច្ចកា ឆ្នាំ២០២៣ នៅភ្នំពេញ និងខេត្តកណ្ដាល នឹងប្រកាសលទ្ធផល នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ចាប់ពីម៉ោង ១៥:០០នាទី និងនៅតាមបណ្ដលខេត្តដទៃទៀត នឹងប្រកាសលទ្ធផល នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង