Img 1426
Swift cc time

បណ្ឌិតសភានគរបាលកម្ពុជាអញ្ជើញរដ្ឋមន្ត្រីសុខាភិបាលធ្វើបាឋកថាចែករំលែកចំណេះដឹងដល់នគរបាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ បណ្ឌិតសភានគរបាលកម្ពុជា បានអញ្ជើញលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាវាគ្មិនកិត្តិយសធ្វើបាឋកថាចែករំលែកចំណេះ និងបទពិសោធន៍ទាក់ទង់នឹងការធ្វើកំណែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាល ដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និស្សិត សិក្ខាកាម និងសិស្សនគរបាលនៃបណ្ឌិតសភានគរបាលកម្ពុជា។ នេះបើតាមជំនួបរវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២២ វិច្ឆិកា។

នៅក្នុងជំនួបនោះលោក ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានអញ្ជើញលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាវាគ្មិនកិត្តិយសធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទង់នឹងការធ្វើកំណែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាល ដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និស្សិត សិក្ខាកាម និងសិស្សនគរបាលនៃបណ្ឌិតសភានគរបាលកម្ពុជា។

ជាមួយគ្នានោះ លោក ឈាង រ៉ា បានថ្លែងអំណរគុណដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខា ភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង