681 ezgif.com resize
Moneygramott moi1280x163px

សាច់បង្កកប្រមាណ៧៦តោនត្រូវបានអាជ្ញាធរដកហូតក្រោយរកឃើញមិនមានប្រភពច្បាស់លាស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) កាលពីថ្ងៃទី២១ វិច្ឆិកា បានបន្តចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន២ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ និងរកឃើញសាច់បង្កក ៧៦,១៧០គីឡូក្រាម ពុំមានឯកសារបញ្ជាក់អំពីប្រភពច្បាស់លាស់ និងការរក្សាទុកពុំត្រឹមត្រូវ។

អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន២ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ដែលទីតាំងទី១ ដោយបានរកឃើញ សាច់គោខូចគុណភាព ប្រមាណ ១,៥០០គីឡូក្រាម និង សាច់គោ ក្របី និងគ្រឿងក្នុង ពុំមានឯកសារបញ្ជាក់អំពីប្រភពច្បាស់លាស់ ចំនួន ១២,៦០០គីឡូក្រាម។ ផលិតផលនេះ ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. អនុវត្តនីតិវិធីកិបសៀល លើទូរបង្កកសាច់ទាំងនោះ ជាបណ្តោះអាសន្ន ដោយទុករយៈពេល១សប្ហាហ៍ ឱ្យម្ចាស់ទីតាំងរកឯកសារមកបញ្ជាក់ចំពោះមន្ត្រីជំនាញ។

ចំណែកទីតាំងទី២ បានរកឃើញសាច់គោ ក្របី និងគ្រឿងបំណែក ប្រមាណ ៦០,៥៧០គីឡូក្រាម មានឯកសារនាំចូលត្រឹមត្រូវ និងមានប្រភពមកពីប្រទេសឥណ្ឌា និង សាច់មាន់ បរិមាណ ១,៥០០គីឡូក្រាម ជាការបញ្ជាទិញនៅក្នុងស្រុក។ ទន្ទឹមនឹងនោះ មន្រ្តីជំនាញបានធ្វើតេស្តបឋម និងដកយកគំរូផលិតផលខាងលើបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.។

ជាមួយគ្នានោះ ដោយសារលក្ខណ្ឌរក្សាទុកសាច់ទាំងនោះ នៅមានកម្រិត (-3) (-7) និង(-11)អង្សារ និងការដឹកជញ្ជូនពុំសមស្របតាមលក្ខណៈបច្ចេកទេស មន្រ្តីជំនាញបានធ្វើការអប់រំណែនាំឱ្យកែតម្រូវ និងពិន័យអន្តរកាណ៍តាមបទប្បញ្ញត្តិជាធរមាន៕


Khcct banner

អត្ថបទទាក់ទង