ភ្នំពេញ៖ ក្រុមសិស្សានុសិស្ស ៦២ក្រុម បានតាំងបង្ហាញផ្ទាំងផ្សព្វផ្សាយ (Posters) និងការធ្វើបទបង្ហាញ (Presentation) របស់ពួកគេ ដែលត្រូវបានជ្រើសរើស ក្នុងព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស ៖ ការសិក្សាដោយការបង្កើតវត្ថុគម្រូ «បំណងប្រាថ្នា» នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ បានរៀបចំការតាំងបង្ហាញផ្ទាំងផ្សព្វផ្សាយ (Posters) និងការធ្វើបទបង្ហាញ (Presentation) របស់ក្រុមសិស្សានុសិស្សដែលត្រូវបានជ្រើសរើស ក្នុងព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស ៖ ការសិក្សាដោយការបង្កើតវត្ថុគម្រូ «បំណងប្រាថ្នា» នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស ៖ ការសិក្សាដោយការបង្កើតវត្ថុគម្រូ «បំណងប្រាថ្នា» ជាការផ្តោតលើការបណ្ដុះសមត្ថភាពផ្នែកស្រាវជ្រាវ និងការបង្កើតគម្រោង ដោយសិស្សនៅកម្រិតមធ្យមសិក្សា មកពីសាលារដ្ឋ និងឯកជន ដែលភាគច្រើនមកពីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប សាលារៀនសុវណ្ណភូមិ សាលាប៊ែលធីអន្តរជាតិ និងសាលាអន្តរជាតិ ស៊ីអាយអេហ្វឺសត៍។
ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស មានការចូលរួមប្រកួតពីបេក្ខជនសរុប១៧២៣នាក់ ដែលស្មើនឹង ១៧០០ក្រុម។ បន្ទាប់ពិបានធ្វើការជម្រុះ បានរកឃើញបេក្ខជន៦២ក្រុមចុងក្រោយ ហើយពួកគេបានតាំងបង្ហាញផ្ទាំងផ្សព្វផ្សាយ (Posters) និងការធ្វើបទបង្ហាញ (Presentation) នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺការចូលរួមក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) និងប្រមូលផ្តុំសិស្សដែលមានសក្ដានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយបរិបទនៃការអប់រំ ឌីជីថល។ ការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺផ្ដោតលើវត្ថុគំរូវិទ្យាសាស្ត្រដែលអាចកែសម្រួល ឬដោះស្រាយនូវបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕