.jpg?1582255966)
ចិន៖ សាលាខេត្តសានតុងនៃប្រទេសចិននៅថ្ងៃទី២១ខែកុម្ភៈនេះបានរៀបចំសន្នីសីទសារព័ត៌មានមួយដោយបានប្រកាសថា៖ ពន្ធនាគារ យិន ឆឹង(Ren Cheng) ខេត្តសានតុងប្រទេសចិន បានកើតឡើងនូវជំងឺរលាកសួតកូរ៉ូណា(Covid-19)។នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានស៊ីន ហួររបស់ប្រទេសចិន។
គិតរហូតមកដល់ថ្ងៃទី២០ម៉ោង១២រំលងអាធ្រាតុ បានធ្វើការពិនិត្យមនុស្សទាំងអស់ដែលនៅក្នុងពន្ធនាគារ យិន ឆឹង។ ជាលទ្ធផល មានមនុស្សចំនួន២០៧នាក់ត្រូវបានពិនិត្យនិងបញ្ជាក់ថា បានឆ្លងជំងឺរលាកសួតកូរ៉ូណា(Covid-19)។
សេចក្តីរាយការណ៍បានបន្តថា បច្ចុប្បន្ននេះ អ្នកដែលបានឆ្លងជំងឺនេះទាំងអស់ត្រូវបានដាក់នៅដាច់ដោយឡែកនិងទទួលការព្យាបាលយ៉ាងមានប្រសិទ្ធិភាពបំផុង៕