កម្ពុជា៖ ស្ថាប័ន UniRank បានចេញផ្សាយពីក្រសួង ស្ថាប័ន ចំនួន ៧ ដែលធ្វើការទាក់ទងនឹងបញ្ហាអប់រំនៅថ្នាក់ឧត្តមសិក្សានៅកម្ពុជា។ ក្រសួងទាំងនេះគឺជាអង្គភាពសាធារណៈ ដែលផ្តោតលើបញ្ហាទាក់ទងនឹងការអប់រំឧត្តមសិក្សា។ ពួកគេអាចចូលរួមក្នុងការតស៊ូមតិ ការស្រាវជ្រាវ ការអភិវឌ្ឍន៍គោលនយោបាយ ការទទួលស្គាល់ ការធានាគុណភាព ឬសកម្មភាពផ្សេងទៀតដែលទាក់ទងនឹងការអប់រំឧត្តមសិក្សា។
បើតាមស្ថាប័ន UniRank ក្រសួង ស្ថាប័ន ទាំង៧នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាព និងស្តង់ដារនៃគ្រឹះស្ថានឧត្តមសិក្សាក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។ ស្ថាប័នទាំង៧នេះរួមមាន ក្រសួងកសិកម្ម ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ ក្រសួងសេដ្ឋកិច្ច ក្រសួងអប់រំ ក្រសួងសុខាភិបាល និង កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា៕