681 ezgif.com resize
Moneygramott moi1280x163px

ស៊ុតមាន់ជាង៨ពាន់គីឡូត្រូវបានកម្ទេចចោលក្រោយរកឃើញពុំមានឯកសារបញ្ជាក់ពីគុណភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ស៊ុតមាន់ជាង ៨,០០០ គីឡូក្រាមត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) កម្ទេចចោលក្រោយរកឃើញពុំមានឯកសារបញ្ជាក់ពីគុណភាពត្រឹមត្រូវ និងពុំបានអនុវត្តលក្ខខណ្ឌតម្រូវនៃម្ហូបអាហារ។

អគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការកម្ទេចចោលស៊ុតមាន់ចំនួន ៨, ១៩០គីឡូក្រាមក្រោយរកឃើញថាស៊ុតមាន់ទាំងអស់នោះពុំមានអនុលោមភាពត្រឹមត្រូវតាមបទប្បញ្ញត្តិ ពុំមានឯកសារបញ្ជាក់ពីគុណភាពត្រឹមត្រូវ និងពុំបានអនុវត្តលក្ខខណ្ឌតម្រូវនៃម្ហូបអាហារ។ ភាពមិនអនុលោមទាំងអស់នេះ គឺពិតជាធ្វើឱ្យមានហានិភ័យលើសុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរប្រសិនបើស៊ុតទាំងអស់នេះរបូតទៅលើទីផ្សារ។

ជាមួយគ្នានោះ អគ្គនាយកដ្ឋាន ក.ប.ប. សំណូមពរដល់ធុរកិច្ចជន និងប្រតិបត្តិករអាជីវកម្មទាំងអស់អនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី និងអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសដែលមានចែងជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង