681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងទេសចរណ៍ឱ្យម្ចាស់កាណូតទេសចរណ៍តុបតែងលម្អនិងចូលចតនៅទន្លេមេគង្គលើក្នុងបុណ្យអុំទូក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ វិច្ឆិកា បានចេញសេចក្ដីជូនដំណឹងដល់ ម្ចាស់ទូក កប៉ាល់ កាណូតទេសចរណ៍ដែលដឹកភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលរួមតុបតែងលម្អ និងយកទូក កប៉ាល់ កាណូតទៅចតនៅទន្លេមេគង្គលើដោយមិនត្រូវឆ្លងកាត់ទីលានប្រណាំងទូក ចាប់ពីស្ពានជ្រោយចង្វារ រហូតមកដល់វេទិកាអុំទូក មុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី២១-២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ធ្វើការណែនាំដល់ ម្ចាស់ទូក កប៉ាល់ កាណូតទេសចរណ៍ដែលដឹកភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលរួមតុបតែងលម្អ ទង់ជាតិ បំពាក់ភ្លើងពណ៌បំភ្លឺ និងយកទូក កប៉ាល់ កាណូតទៅចតនៅទន្លេមេគង្គលើដោយមិនត្រូវឆ្លងកាត់ទីលានប្រណាំងទូក ចាប់ពីស្ពានជ្រោយចង្វារ រហូតមកដល់វេទិកាអុំទូក មុខព្រះបរមរាជវាំង ចាប់ពីថ្ងៃ ទី២១-២៩ វិច្ឆិកា។

មន្ទីរទេសចរណ៍រាជធានីភ្នំពេញ សង្ឃឹមថានៅពេលដែលទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អាជីវកម្មទូក កាណូត កប៉ាល់ដឹកភ្ញៀវទេសចរទាំងអស់ និងចូលរួមសហការអនុវត្តក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីញ៉ាំងឱ្យព្រះរាជពិធីនេះអាចប្រព្រឹត្តទៅបានរលូន និងជោគជ័យ៕


Khcct banner

អត្ថបទទាក់ទង