681 ezgif.com resize
Moneygramott moi1280x163px

ពលរដ្ឋកម្ពុជាជាង៣លាននាក់ចូលរួមយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចាប់ផ្ដើមអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ហើយមកដល់ថ្ងៃទី១៩ វិច្ឆិកា មានពលរដ្ឋកម្ពុជា ៣ ០៨៦ ៤៨០ លាននាក់ បានចូលរួមក្នុងយុទ្ធនាការនេះ ដែលក្នុងនោះរួមមានលោកគ្រូ អ្នកគ្រូមានចំនួន ១១៦ ៤១៦នាក់ សិស្សានុសិស្សសរុបចំនួនជាង ៣ ០៨០ ៦៥៤នាក់ នៃសាលារៀនចំនួន ៧ ០៥៧សាលា និងកម្មករ/និយោជក ព្រះសង្ឈ និង ពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានកម្ពុជា។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកានេះ គឺមានពលរដ្ឋកម្ពុជាស្ម័គ្រចិត្តចូលរួម ក្នុងយុទ្ធនាការនេះសរុបចំនួន ៣ ០៨៦ ៤៨០ លាន ហើយយុទ្ធនាការនេះពិជាមានសារៈសំខាន់ និង បានបំផុសនូវចលនាចូលរួមរបស់ក្មេងៗជំនាន់ក្រោយឱ្យបានយល់ដឹង និងអនុវត្ដ ដើម្បីធ្វើឱ្យសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក។

រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តម អ៊ាង សុផល្លែត បានចាត់ទុក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គឺជាការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាព។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ដើម្បីសម្រេចតាមផែនការ ក្រសួងបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ជំរុញក្នុងរយៈពេល ១០០ ថ្ងៃ ដំបូង រួមមាន៖ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ គឺជំរុញការបណ្តុះនិងដាំកូនឈើ សំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និង ទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និងអព្យាក្រឹត្យកាបូន ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ រដ្ឋបាលខេត្ដ សរុបមានចំនួន ១៣ និងមានស្ថាប័នចំនួន ០៥ ស្ថាប័ន គឺកាកបាទក្រហមកម្ពុជា កម្មវិធីអភិវឌ្ឍន៍អង្គារសហប្រជាជាតិ(UNDP) អង្គការស្បៀងអាហារពិភពលោក (UNFAO) សមាគមកាយឫទ្ធិនារីកម្ពុជា និង សហភាពសហព័ន្ធកម្ពុជា(សសយក)៕


Khcct banner

អត្ថបទទាក់ទង