ស្ទឹងត្រែង៖ អណ្ដើកភ្នំ ឬអណ្ដើកព្រិច ត្រូវបានគេប្រទះឃើញនៅសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីខែកញ្ញា កន្លងទៅ។ ការបង្ហញខ្លួននៃប្រភេទសត្វជិតផុតពូជបំផុតនេះ បានធ្វើឱ្យគេភ្ញាក់ផ្អើល ដោយសារតែអណ្ដើកព្រិច ត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុតដោយសារតែការថយចុះចំនួនរបស់វាជាច្រើន។
អណ្ដើកភ្នំ ឬអណ្ដើកព្រិច ត្រូវបានគេប្រទះឃើញនៅសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីខែកញ្ញា កន្លងទៅ។ អណ្ដើកព្រិច គឺជាប្រភេទសត្វអណ្តើកដែលរស់នៅក្នុងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍។ អណ្តើកព្រិចគឺជាប្រភេទសត្វដែលស៊ីសាច់ និងរុក្ខជាតិជាអាហារ។ របបអាហារចម្បងរបស់ពួកវារួមមានស្លឹកឈើ ផ្លែឈើ ផ្សិត និងសត្វឥតឆ្អឹងខ្នង ។ចអណ្ដើកព្រិចភាគច្រើនចំណាយពេលសម្រាកនៅក្នុងគំនរស្លឹកឈើ ហើយកម្រនឹងចេញត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់ណាស់ ដូច្នេះពួកវាភាគច្រើនធ្វើសកម្មភាពផ្សេងៗនៅពេលព្រឹកព្រលឹម ឬពេលព្រលប់។ ក្នុងរដូវវស្សា សត្វប្រភេទនេះតែងតែសកម្មជាងធម្មតា។
អណ្ដើកព្រិចត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុតដោយសារតែការថយចុះចំនួនរបស់វាជាច្រើនដែលបណ្តាលមកពីការបាត់បង់ទីជម្រក និងការប្រមូលអណ្ដើកព្រិចធ្វើឱសថបុរាណ ពាណិជ្ជកម្មសត្វចិញ្ចឹម និងជាអាហារ។ ដូច្នេះការបង្ហាញខ្លួននៃប្រភេទសត្វជិតផុតពូជបំផុតនេះតែងតែធ្វើឱ្យគេភ្ញាក់ផ្អើល៕