ភ្នំពេញ៖ កូនប្រុសសម្ដេច ហ៊ុន ម៉ាណែត ឈ្មោះ ហ៊ុន ពេជមុន្នីរិទ្ធិសិទ្ធិ កាលពីថ្ងៃទី១៥ វិច្ឆិកា បានប្រឡងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST និងបានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រឡង ២,៣៥៨នាក់ មកពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក។
សូមបញ្ជាក់ថា CARIBOU MATHEMATICS CONTEST គឺជាការប្រកួតគណិតវិទ្យាតាមអ៊ិនធឺណេតអន្តរជាតិដែលរៀបចំឡើងចំនួន ៦ដងក្នុងឆ្នាំសិក្សា និងមានរយៈពេល ២ថ្ងៃ ដែលប្រព្រឹត្តទៅនៅក្នុងខែមករា កុម្ភៈ មេសា ឧសភា តុលា និង ខែវិច្ឆិកា៕