681 ezgif.com resize
Moneygramott moi1280x163px

វិទ្យាស្ថានធុរកិច្ចនិងបច្ចេកវិទ្យា ក្រុងព្រះសីហនុ ប្រារព្ធខួប៥ឆ្នាំរបស់ខ្លួនថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ វិទ្យាស្ថានធុរកិច្ចនិងបច្ចេកវិទ្យា ក្រុងព្រះសីហនុ (SIBT) ជាគ្រឹះស្ថានឧត្តមសិក្សាចិនដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងនៅកម្ពុជា និងបានបើកដំណើរការនៅក្នុងឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៦ វិច្ឆិកា នេះ វិទ្យាស្ថានធុរកិច្ចនិងបច្ចេកវិទ្យា ក្រុងព្រះសីហនុ បានប្រារព្ធខួប៥ឆ្នាំ នៃការបង្កើតវិទ្យាស្ថានធុរកិច្ចនិងបច្ចេកវិទ្យា ក្រុងព្រះសីហនុ។

ចាប់តាំងពីឆ្នាំ២០១៨មក វិទ្យាស្ថាន SIBT បានដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រលើមុខជំនាញគ្រប់គ្រងធុរកិច្ច គ្រប់គ្រងភស្តុភារ និងបច្ចេកវិទ្យាព័ត៌មាន និងជំនាញខ្លីៗសំខាន់ៗមួយចំនួនទៀត រួមទាំងថ្នាក់ភាសាចិនផងដែរដល់និស្សិត បុគ្គលិក និងកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ដោយទទួលបានជំនួយពីប្រទេសចិន វិទ្យាស្ថានធុរកិច្ចនិងបច្ចេកវិទ្យា ក្រុងព្រះសីហនុ នឹងផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា និងការស្នាក់នៅរយៈពេល៤ឆ្នាំពេញដល់និស្សិតសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ខាងមុខនេះ។

វិទ្យាស្ថានធុរកិច្ចនិងបច្ចេកវិទ្យា ក្រុងព្រះសីហនុ គឺជាគ្រឹះស្ថានឧត្តមសិក្សាចិនដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងនៅកម្ពុជា ក្រោមការឧបត្តម្ភពីរដ្ឋាភិបាល សហគ្រាស និងអង្គការសង្គមនៅប្រទេសកម្ពុជា និងប្រទេសចិន ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង