Cctimesw1140xh150cm copy

«ប្រព័ន្ធផ្កាយរណប»របស់ចិនមួយត្រូវបានទទួលស្គាល់ថាស្តង់ដារពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រព័ន្ធផ្កាយរណបរបស់ប្រទេសចិនមួយដែលគេដាក់ឈ្មោះថា BeiDou Navigation Satellite ហៅកាត់ថា (BDS)

ចិន៖ ប្រព័ន្ធផ្កាយរណបរបស់ប្រទេសចិនមួយដែលគេដាក់ឈ្មោះថា BeiDou Navigation Satellite ហៅកាត់ថា (BDS) ត្រូវបានទទួលស្គាល់ថា ជាប្រព័ន្ធផ្កាយរណបដែលមានស្តង់ដារខ្ពស់ដែលអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ចាត់ទុកប្រព័ន្ធរុករកដែលទទួលយកជាសកលសម្រាប់អាកាសចរណ៍ស៊ីវិលពិភពលោក។រដ្ឋាភិបាលមហាអំណាចចិនចាត់ទុក ប្រព័ន្ធផ្កាយរណបនេះ គឺជាភាពជោគជ័យថ្មីបន្ថែមទៀតនៃបច្ចេកវិជ្ជារបស់ចិន។

យោងតាមការអះអាងរបស់អ្នកជំនាញចិន បានគូសបញ្ជាក់ថា ស្តង់ដារបច្ចេកទេស និង វិធានការណែនាំរបស់ប្រព័ន្ធផ្កាយរណប BDS ត្រូវបានបញ្ចូលទៅក្នុងឯកសារស្តង់ដារដែលមានស្រាប់របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ នៅក្នុងឧបសម្ព័ន្ធទី ១០ ទៅកាន់អនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ កាលពីថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

បើតាមការផ្ទៀងផ្ទាត់បច្ចេកទេសរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ហៅកាត់ថា ICAO គឺជាសក្ខីភាពដល់សមត្ថភាពនៃប្រព័ន្ធក្នុងការផ្តល់សេវារុករកសម្រាប់ឧស្សាហកម្មផ្សេងៗជុំវិញពិភពលោក។ហើយក្នុងនាមជាប្រព័ន្ធរុករកផ្កាយរណបពិភពលោកមួយ ក្នុងចំណោមប្រព័ន្ធរុករកផ្កាយរណបចំនួនបួនដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ បានបម្រើដល់ប្រទេស និង តំបន់ជាង ២០០ រហូតមកដល់បច្ចុប្បន្ននេះ

គួរបញ្ជាក់ថា អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ICAO គឺជាទីភ្នាក់ងារអង្គការសហប្រជាជាតិ UN ដែលជួយប្រទេសចំនួនជិត២០០ ក្នុងការសហការ និង ចែករំលែកព័ត៌មាននានា ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង