ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា សង្រ្គាមមិនបាច់កើតឡើងដោយសារអាវុធនោះទេ អាវុធគឺជាឧបករណ៍ អ្វីដែលកើតមុនគេគឺជម្លោះនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ។ ការប្រកាន់ការរើសអើង ការលាបពណ៌គ្នា ការញុះញង់ឲ្យស្អប់សាសនា គឺជាកត្តាដែលធ្វើឲ្យមនុស្សឈានទៅដល់ការស្អប់គ្នា ហើយបើស្អប់គ្នាហើយមិនចាំបាច់មានអាវុធទេ សូម្បីតែដុំថ្មក៏អាចបង្កើតសង្រ្គាមបានដែរ។ សម្តេចថ្លែងបែបនេះ ក្នុងឳកាសអញ្ជើញស្រោចស្រព ព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ នៅវត្តចំពុះក្អែក នាព្រឹកថ្ងៃនេះ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការប្រកាន់រើសអើង ការលាបពណ៌គ្នា ការញុះញង់ឲ្យស្អប់សាសនា គឺជាកត្តាដែលធ្វើឲ្យមនុស្សឈានទៅដល់ការស្អប់គ្នា ប៉ុន្តែមានតែភាពកក់ក្តៅ ភាពយោគយល់គ្នា ការស្រលាញ់គ្នា រក្សាសុខដុមនីយកម្ម ការប្រកាន់នូវជំហរកណ្តាល ការគោរពគ្នាទៅវិញទៅមក ទាំងនេះហើយគឺជាការគោរពគ្នា និងមូលដ្ឋានគ្រឹះនៃការយោគយល់ទុកចិត្តគ្នា ដែលអាចឲ្យយើងរក្សានូវសុខសន្តិភាពបាន។
សម្តេចបានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះបញ្ចប់គឺដោយសារធ្វើបុណ្យ មិនមែនដោយសារការមិនទុកចិត្តគ្នានោះទេ។ សម្តេច ហ៊ុន សែន អាចឈានទៅដល់កាន់នៅតំបន់គ្រោះថ្នាក់សំឡូតម៉ាឡៃចុងក្រោយបានដោយសារការទុកចិត្តគ្នា ការជឿជាក់គ្នា ការប្រកាន់នូវសច្ចភាព ហើយកាលដែលកម្លាំងខ្មែរក្រហមបានព្រមទម្លាក់អាវុធចុះហើយចូលរួមគឺដោយសារការទទួលនូវធម៌ និងការផ្តល់ធម៌ទៅវិញ។ ការសង្រ្គោះគោលការណ៍បី ទី១ការមិនយកទោសប៉ី ទី២ ការរក្សាសិទ្ធិសេរីភាពអាយុជីវិត ទ្រព្យសម្បត្តិ និងតួនាទី ទី៣ ការគោរពយោគយល់គ្នា។
សម្តេចបានបន្តថា ប្រាំរយឆ្នាំនៃសង្រ្គាមគឺការកើតឡើងដោយសារការបែកបាក់ តែត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៨ ដោយសារការយោគយល់គ្នា គោលនយោបាយនៃការអបអរសាទរនៃការរួមគ្នានេះ ដែលធ្វើឲ្យកម្ពុជាមាននិរន្តភាពនៃសន្តិភាព។ ប្រទេសច្រើនណាស់ដែលដាក់ចេញនូវគោលនយោបាយបទឈប់បាញ់ ប៉ុន្តែនៅតែមិនព្រមឈប់បាញ់ ដោយសារមិនមានជំនឿទុកចិត្តគ្នាមិនបាន កន្លែងខ្លះត្រូវបញ្ចប់ចោលទាំងស្រុងនូវអង្គការចាត់តាំងដឹកនាំ។ ប៉ុន្តែ នយោបាយឈ្នះ-ឈ្នះតាយរយៈការផ្តល់នូវការយោគយល់៣ចំណុចនេះបានធ្វឲ្យកម្ពុជា ជឿទុកចិត្តនឹងឈានទៅដល់ការធានានូវសន្តិភាពមួយដែលមានចីវភាព៕