681 ezgif.com resize
Moneygramott moi1280x163px

សហគ្រាសចំនួន៨បានទទួលនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា(CQS)

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ត្រូវបានប្រគល់ជូនសហគ្រាសចំនួន ៨ ជាការបញ្ជាក់ និងទទួលស្គាល់លើគុណភាពផលិតផល ដែលក្នុងនោះសហគ្រាសដឹកនាំដោយស្រ្តីមានចំនួន ៤ និងសហគ្រាសគ្រប់គ្រងដោយម្ចាស់មានពិការភាពចំនួន ២។

អង្គការការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានផ្ដល់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ត្រូវបានប្រគល់ជូនសហគ្រាសចំនួន ០៨ ជាការបញ្ជាក់ និងទទួលស្គាល់លើគុណភាពផលិតផល ដែលក្នុងនោះសហគ្រាសដឹកនាំដោយស្រ្តីមានចំនួន ០៤ និងសហគ្រាសគ្រប់គ្រងដោយម្ចាស់មានពិការភាពចំនួន ០២។

សូមបញ្ជាក់ថា CQS គឺជាសមិទ្ធផលមួយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU)។ ហើយនៅពេលនេះមានសហគ្រាសចំនួន ៦ ផ្សេងទៀតបានដាក់ពាក្យស្នើសុំ និងកំពុងធ្វើសវនកម្មដើម្បីទទួលបបាននិមិត្តសញ្ញា CQS នេះ៕

Khcct banner

អត្ថបទទាក់ទង