681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជា នឹងរងប្រព័ន្ធសម្ពាធខ្ពស់ពីចិន ធ្វើឲ្យមានភ្លៀងធ្លាក់ ពីថ្ងៃទី១៦-១៨វិច្ឆិកា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តលាតសន្ធឹងមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបន្តបង្កើនល្បឿនបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

១-តំបន់វាលទំនាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី

⁃ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%

⁃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ពុំមានភ្លៀង ឬមានភ្លៀងធ្លាក់តិចតួច នៅតាមបណ្តាខេត្តភាគខាងត្បូង។

២-តំបន់ខ្ពង់រាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៦-៨ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី

⁃នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០-២,០០ម៉ែត្រ៕

Khcct banner

អត្ថបទទាក់ទង