ភ្នំពេញ៖ អង្គការតម្លាភាព រៀបចំការប្រកួតថតរូប និងគំនូរ ក្រោមប្រធានបទ «អំពើពុករលួយ និងផលប៉ះពាល» ដើម្បីអបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ ក៏ដូចជាលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋពីផលប៉ះពាល់អំពើពុករលួយក្នុងសង្គមកម្ពុជា។ កាលបរិច្ឆេទនៃការឈប់ទទួលពាក្យ ថ្ងៃទី៣០ វិច្ឆិកា ខាងមុខនេះ។
រូបភាព និងគំនូរដែលទទួលបានជ័យលាភី នឹងត្រូវយកទៅដាក់បង្ហាញក្នុងពិព័រណ៍រូបភាព និងគំនូរនៅថ្ងៃទី ៨ ធ្នូ ឆ្នាំ២០២៣ ហើយចំពោះរូបភាព និងគំនូរឆ្នើមទាំងប្រាំមួយក្នុងការប្រកួត នឹងទទួលបានទូរស័ព្ទស្មាតហ្វូន Redmi Note 12 Pro ចំនួនប្រាំមួយរង្វាន់ ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ខាងក្រោម ឬស្គែន QR កូដ៖
https://shorturl.at/fmVZ4 ។ បេក្ខជនត្រូវផ្ញើរូបភាព ឬគំនូរ ភ្ជាប់ជាមួយខ្លឹមសារ និងអត្ថន័យមកកាន់អ៊ីម៉ែល [email protected] ដោយ cc: [email protected] ឲ្យបានមុនថ្ងៃទី ៣០ ខែ វិច្ឆិកា ២០២៣។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទលេខ 093 684 145 ៕