681 ezgif.com resize
Moneygramott moi1280x163px

មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចស្នើឱ្យមានការរួមគ្នាជួយ«ជនមានពិការភាព»ផុតពីការរំលោភបំពាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ

សៀមរាប៖ ក្រសួងសង្គមកិច្ច បានស្នើឱ្យមានការរួមគ្នាផ្តល់នូវសេរីភាពដល់ជនមានពិការភាពឱ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន រួមទាំងផ្តល់កិច្ចការពារសុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរទីលំនៅ សញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជនមានពិការភាពទៅក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ។

បើតាមលោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានការពារនូវសិទ្ធិក្នុងការចល័តទីផ្ទាល់ខ្លួន របស់ជនមានពិការភាព ហើយបានផ្តល់នូវសេរីភាពនៃការបញ្ចេញមតិយោបល់ រួមទាំងសិទ្ធិក្នុងការធ្វើជាម្ចាស់ក្នុងអចលនទ្រព្យ ឬសន្តតិកម្ម ដែលមានសិទ្ធិត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុផ្ទាល់ខ្លួន សិទ្ធិទទួលបានការចុះបញ្ជីអត្រានគោលដ្ឋាន អត្តសញ្ញាណបណ្ណ និងបណ្ណបើកបរជាដើម។

ជាមួយគ្នានោះលោក ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ក្រសួងសង្គមកិច្ចបានកំណត់នូវក្នុងច្បាប់ថ្មី ដែលជាការយកចិត្តទុកដាក់លើបញ្ហា ស្រ្តីគ-ថ្លង់ នៅពេលដែលរងការរំលោភបំពានផ្លូវភេទនោះ គឺពិបាកក្នុងការរកអ្នកបកប្រែភាសាសញ្ញា។ បន្ថែមពីនេះ ជនដែលមានពិការភាពគ-ថ្លង់ មិនបានរៀនភាសាសញ្ញា ទោះបីជាមានគ្រូបកប្រែភាសាសញ្ញា ក៏មិនអាចជួយបានដែរ៕


Khcct banner

អត្ថបទទាក់ទង