ភ្នំពេញ៖ វិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្ដល់អាហារូបករណ៍ ២០០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងចំនួន ៣០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ កាលបរិច្ឆេទនៃការឈប់ទទួលពាក្យនឹងផុតកំណត់ថ្ងៃទី០៥ មករា ឆ្នាំ២០២៤។
វិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ សិក្សាជំនាញដូចជា គណនេយ្យ, ធនាគារ និងហិរញ្ញវត្ថុ, ទីផ្សារ, គ្រប់គ្រង, សេដ្ឋកិច្ច, ទេសចរណ៍, អក្សរសាស្ដ្រអង់គ្គេស, ភាសាអង់គ្លេសសម្រាប់បង្រៀន, វិទ្យាសាស្ដ្រកុំព្យូទ័រ, បច្ចេកវិទ្យាព័ត៌មានពាណិជ្ជកម្ម, នីតិសាស្ដ្រ, វិទ្យាសាស្ដ្រនយោបាយ, និងរដ្ឋបាលសាធារណៈ។ អាហាររូបករណ៍សម្រាប់សិក្សាជំនាញទាំងនេះមានវេនសិក្សាចំនួន៤ សម្រាប់ជ្រើសរើសដូចជា វេនព្រឹក រសៀល យប់ និងថ្នាក់ចុងសប្ដាហ៍។
ចំណែកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានតែថ្នាក់ចុងសប្ដាហ៍ប៉ុណ្ណោះ។ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នេះមានតែជំនាញឯកទេសចំនួន៦ប៉ុណ្ណោះ ដូចជា ជំនាញវិទ្យាសាស្ដ្រអប់រំ, រដ្ឋបាលសាធារណៈ, នីតិឯកជន, ហិរញ្ញវត្ថុ, គ្រប់គ្រង, នេងជំនាញការបង្រៀនភាសាអង់គ្លេស៕