Img 1426
Swift cc time

គណៈសង្ឃនាយកបិទ«វត្តពោធិលង្កា»ក្នុងខេត្តសៀមរាបក្រោយមានវិវាទបក្ខពួក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ព្រះសង្ឃ ១៤០អង្គ និង តាជី យាយជី ក្មេងវត្ត ៣១ នាក់ ត្រូវបានសាលាគណខេត្តសៀមរាប បញ្ឈប់ការស្នាក់នៅក្នុងវត្តពោធិលង្កា ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ការធ្វើឡើងយ៉ាងដូច្នេះ ក្រោយពីថេរសភានៃព្រះរាជាណាចក្រកម្ពុជាចោទប្រកាន់ ចៅអធិការវត្តពោធិលង្កា ភិក្ខុ កែវ ខូច ឱ្យត្រូវអាបត្តិសង្ឃាទិសេស កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ព្រះសង្ឃជាសមណសិស្សពុទ្ធិកវិទ្យាល័យរាជបូណ៌ ចំនួន ៣៨អង្គ ត្រូវនិមន្តទៅគង់វត្តរាជបូណ៌ ខណៈព្រះសង្ឃចំនួន ១០២ អង្គទៀត ត្រូវនិមន្តទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាប ដើម្បីរកវត្តស្នាក់នៅបន្ត។ ដោយឡែក តាជី យាយជី និង ក្មេងវត្តចំនួន ៣១ នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបានវត្តស្នាក់នៅបន្ត។

សូមបញ្ជាក់ថា គណសង្ឃនាយកនៃព្រះរាជាណចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រចបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា ភិក្ខុ កែវ ខូយ ពី ចៅអធិការ, ភិក្ខុ ពេជ្រ ដេវីឌ ពី គ្រូសូធ្យស្ដាំ, ភិក្ខុ ស៊ីញ ស៊ីន ពីព្រះគ្រូសូធ្យឆ្វេង, និង ភិក្ខុ សេង សុខុម ពី វិន័យធរ។ការសម្រេចនេះ ដោយសារមានវិវាទបែងចែកបក្ខពួក ជា២-៣ក្រុម និង មិនមានការគោរពវិន័យសង្ឃ៕

Khcct banner

អត្ថបទទាក់ទង