681 ezgif.com resize
Moneygramott moi1280x163px

អាជ្ញាធរអប្សរា៖ករណីស្ត្រីទេសចរវៀតណាមថតវីដេអូនៅប្រាសាទអង្គរវត្តគឺជាការញុះញង់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១២ វិច្ឆិកា បានចេញសេចក្ដីបំភ្លឺករណីស្ត្រីបរទេសម្នាក់ថតវីដេអូ ដែលបង្ហាញពីសកម្មភាពថតស្លៀកពាក់បែបថៃ និងយកទង់ជាតិថៃ ស្តេចថៃដាក់លើប្រាសាទអង្គរវត្តដែលនាំឲ្យប៉ះពាល់ដល់ វប្បធម៌ បេតិកភណ្ឌជាតិរបស់ខ្មែរ ខណៈដែលប្រជាជនកម្ពុជាក៏បានផ្ទុះប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងបន្ទាប់ពីឃើញការចែករំលែកនូវវីដេអូមួយនេះ។

អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីបំភ្លឺចំពោះប្រជាជនកម្ពុជា ដោយលើកឡើងថា ថ្មីៗនេះមានការចែករំលែកក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរវត្តអមដោយភ្លេង និងរូបភាពកាត់តបញ្ចូលផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។ អាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ជូននូវករណីនេះដូចខាងក្រោម៖

ទី១៖ កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ឆ្នៃប្រឌិតជាមួយនឹងសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមក ភ្នាក់ងារទេសចរណ៍ក៏បានតាមពិនិត្យនិងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀតដែលមា នលក្ខណៈមិនសមស្រប។ ជាយថាហេតុសមាជិកនៅ ក្នុងក្រុមនោះដែលបានប្រើប្រាស់ទូរស័ព្ទដៃជាឧបករណ៍ថតអាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូប ភាពមួយចំនួនទាំងក្នុង និងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសម្លេងនិងរូបភាពផ្សេងៗដើម្បីផ្ស ព្វផ្សាយក្នុងគោលបំណងមិនល្អ។

ទី២៖ ដោយសកម្មភាពជាវីដេអូឃ្លីបនោះមានលក្ខណៈ ញុះញង់ក្នុងសង្គមអាជ្ញាធរជាតិអប្សរាបានស្នើសុំ ក្រុមហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់សាធារណជនទាំ ងអស់សូមមេត្តាកុំចូលរួមចែករំលែកបន្តពី ព្រោះជាការគាំទ្រនូវការញុះញង់ដល់សកម្មភាពអវិជ្ជមានទាំ ងនោះ។ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរាសូមអភ័យ ទោសចំពោះការខ្វះខាតមួយចំនួនដែលកើតមានឡើ ងជាយថាហេតុហើយប្តេជ្ញានឹងពង្រឹងកិច្ចការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីយដ្ឋានអង្គរបន្ថែ មទៀត។

ទី៣៖ អាជ្ញាធរជាតិអប្សរាសូមថ្លែងអំណរគុណដ៏ស្មោះ ស្ម័គ្រចំពោះស្មារតីចូលរួមរបស់សាធារណមតិទាំងអ ស់ដែលបានរួមចំណែកជួយទប់ស្កាត់នូវករណីអវិជ្ជ មាននានាដែលកើតមានឡើងក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ៕


Khcct banner

អត្ថបទទាក់ទង