Cctimesw1140xh150cm copy

ចិនអនុញ្ញាតឱ្យវៀតណាមនាំចូល«សំបុកត្រចៀកកាំ»ចូលទីផ្សារខ្លួនជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ VNA

វៀតណាម៖ អគ្គនាយកដ្ឋានគយចិន បានអនុញ្ញាតជាផ្លូវការឲ្យក្រុមហ៊ុន AVANEST របស់វៀតណាម នាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន។ គិតត្រឹមថ្ងៃទី៨ខែវិច្ឆិកានេះ មានក្រុមហ៊ុននៅវៀតណាមសរុបចំនួន៤៥ បានចុះបញ្ជីស្នើសុំនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNA។

យោងតាមការិយាល័យបសុព្យាបាលវៀតណាមបានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនសរុបចំនួន៤៥ មានក្រុមហ៊ុនចំនួន៩ បានបញ្ចប់ការដាក់ឯកសារចុះបញ្ជីការនាំចេញ ហើយត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានគយចិន ដើម្បីពិនិត្យ និងអនុម័ត។ ក្នុងចំណោមក្រុមហ៊ុនទាំង៩ខាងលើ អគ្គនាយកដ្ឋានគយចិនបានធ្វើការត្រួតពិនិត្យតាមប្រព័ន្ធអ៊ីនធើណេតលើក្រុមហ៊ុនចំនួន៥។

គិតត្រឹមថ្ងៃទី៣ខែវិច្ឆិកានេះ អគ្គនាយកដ្ឋានគយចិនបានចេញ"លិខិតប្រកាស " ជាផ្លូវការ ដោយបានអនុញ្ញាតឱ្យក្រុមហ៊ុន AVANEST របស់វៀតណាមនាំចេញផលិតផលចំនួនពីរដែលបានចុះបញ្ជីដោយក្រុមហ៊ុនទៅកាន់ទីផ្សារចិនចាប់ពីថ្ងៃទី២០ខែតុលាឆ្នាំនេះ រួមទាំងផលិតផលសំបុកត្រចៀកកាំស្អាត និងសំបុកត្រចៀកកាំសម្រាប់បរិភោគ។

បច្ចុប្បន្ននេះ ខេត្តចំនួន ៤២ ក្នុងចំណោមខេត្តចំនួន ៦៣ របស់វៀតណាមកំពុងប្រកបរបរចិញ្ចឹមត្រចៀកកាំ ហើយចំនួនបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយចំនួនបានកើនឡើងពី ៨៣០០ ក្នុងឆ្នាំ ២០១៧ ដល់ ២៣៦៦៥ ក្នុងឆ្នាំ២០២២។

គួរបញ្ញាក់ថា នាពេលបច្ចុប្បន្ន ទិន្នផលសំបុកត្រចៀកកាំប្រចាំឆ្នាំជាមធ្យមឈានដល់ ២០០ តោន ដែលនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចខ្ពស់ ប្រហែល២០០ លានដុល្លារក្នុងមួយឆ្នាំ ខ្ពង់ជាងឧស្សាហកម្មសេដ្ឋកិច្ចដែលមានសក្តានុពលជាច្រើន ហើយជាផលិតផលមានលក្ខណៈពិសេស នៅក្នុងទីផ្សារពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង