681 ezgif.com resize
Moneygramott moi1280x163px

ខេត្តចំនួន៦របស់កម្ពុជា សម្រេចជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាសកលថា ជាប្រទេសនាំមុខគេក្នុងការពន្លឿនអត្រាគ្របដណ្ដប់អនាម័យ និងការកាត់បន្ថយការបន្ទោបង់ពាសវាល ពាសកាល។ លើសពីនេះខេត្តចំនួន៦ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ផងដែរ។

បើតាមប្រសាសន៍ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ ថ្ងៃទី១៣ វិច្ឆិកា ថា រយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ អត្រាកំណើននៃការទទួលបានសេវាអនាម័យនៅកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយអត្រាកំណើនជាមធ្យមប្រមាណ ៥% ក្នុងមួយឆ្នាំ ហើយត្រូវបានទទួលស្គាល់ជាសកលថា ជាប្រទេសនាំមុខគេក្នុងការពន្លឿនអត្រាគ្របដណ្ដប់អនាម័យ និងការកាត់បន្ថយការបន្ទោបង់ពាសវាល ពាសកាលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោក។ នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់អនាម័យ ជនបទនៅព្រះរាជាណាចក្រកម្ពុជាបានកើនដល់ប្រមាណ៨៥%។

លើសពីនេះខេត្តចំនួន៦ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ជាមួយគ្នានេះដែរ មានភូមិចំនួន ៧ ៣៩៧ ឃុំចំនួន ៦៥៤ ស្រុក ចំនួន ៥៩ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕


Khcct banner

អត្ថបទទាក់ទង