681 ezgif.com resize
Moneygramott moi1280x163px

Madama Butterfly ល្ខោនអូប៉េរ៉ាដ៏ល្បីពេញពិភពលោក នឹងបើកឆាកដំបូងនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ល្ខោន Madama Butterfly ដ៏ល្បីប្រចាំប្រទេសអ៊ីតាលីនិងត្រូវបានដាក់សម្តែងនៅប្រទេសកម្ពុជានៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះល្ខោនបុរាណដ៏ពិសេសនេះគឺជានិមិត្តរូបដ៏អស្ចារ្យរបស់ប្រទេសអ៊ីតាលី ល្ខោន Madama Butterfly ត្រូវបានដាក់ឲ្យសម្តែងលើកដំបូងនៅក្នុងឆ្នាំ ១៩០៤។ ការបង្កើតនិងសម្តែងល្ខោនដ៏ពិសេសនេះបានឆ្លុះបញ្ចាំងពីប្រពៃណី វប្បធម៌ ដ៏សំបូរបែបរបស់ប្រជាជនអ៊ីតាលី។

ស្រាបៀរលំដាប់ខ្ពស់របស់កម្ពុជា ABC បានសហការជាមួយ និងអ្នករៀបចំល្ខោនរឿង «ម៉ាដាម៉ា បាធឺផ្លាយ» (Madama Butterfly) ដើម្បីនាំល្ខោនអូប៉េរ៉ាដ៏ល្បីពេញពិភពលោក មកកាន់ឆាកកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះនឹងក្លាយជារាត្រីដែលមិនអាចបំភ្លេចបាន អមដោយតន្រ្តី និងសាច់រឿង ដែលចូលរួមសម្តែង ដោយតារាជាតិ និងអន្តរជាតិជាច្រើនរូប។

រឿង «Madama Butterfly» បានកំពុងសណ្តំដួងចិត្តទស្សនិកជនជុំវិញពិភពលោក ជាមួយរឿងនិទានពីយូរមកហើយ អំពីស្នេហាតែម្ខាង។ ចាប់តាំងពីស្នាដៃឯករបស់អុីតាលីមួយនេះ ត្រូវបានសម្តែងលើកដំបូងនៅឆ្នាំ១៩០៤ មក ការសម្តែងត្រូវបានរៀបចំនៅទូទាំងពិភពលោកក្នុងទម្រង់ផ្សេងៗគ្នា ដោយសារអ្នកដឹកនាំល្បីៗនានាកម្លាយរឿងនិទានដែលមិនចេះចប់នេះ តាមរបៀបរបស់ខ្លួនរៀងៗខ្លួន។ ឥឡូវនេះ រឿង «Madama Butterfly» នឹងបើកសម្តែងយ៉ាងអស្ចារ្យជាលើកដំបូងនៅកម្ពុជា ជាមួយក្រុមផលិតការសម្តែងមួយ ដែលនៅភ្នំពេញ រួមសម្តែងដោយក្រុមសិល្បករខ្មែរ អុីតាលី និងជប៉ុន បង្កើតនូវទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ ដឹកនាំសម្តែងដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍន៉ា មុនីពង្ស និងអ្នកដឹកនាំសម្តែងជនជាតិអុីតាលីមានឈ្មោះថា Maestro Vincenzo Grisostomi Travaglini។

សិល្បករឆ្នើមរបស់កម្ពុជា លោក ឃួន សិទ្ធិសក្តិ នឹងឡើងឆាកសម្តែង សម្រាប់កម្មវិធី «ដែលមានតែម្តងក្នុងមួយជីវិត» នេះ។ សិល្បករចម្រៀងអូប៉េរ៉ារូបនេះបានទទួលពានរង្វាន់ជាច្រើន ដោយរាប់ថាជាអ្នកចម្រៀងអូប៉េរ៉ាកម្ពុជាដំបូងគេដែលត្រូវបានបណ្តុះបណ្តាលនៅក្រៅប្រទេស។ គាត់នឹងរួមសម្តែងជាមួយតារាអូប៉េរ៉ាដែលល្បីល្បាញពេញពិភពលោកដទៃទៀតផងដែរ មានដូចជា តារាសម្តែង Enrico Terrone-Guerra, Yasko Fujii និង Ai Iwasaki។ ស្នាដៃសម័យមុនមួយនេះ ក៏នឹងអមដោយការប្រគុំតន្ត្រីដោយវង់ភ្លេង Phnom Penh Philharmonic and Choir ផងដែរ។

«ក្នុងនាមជាម៉ាកយីហោមួយដែលចាក់ឬសយ៉ាងជ្រៅនៅប្រទេសកម្ពុជា ស្រាបៀរ ABC តែងតែអបអរដល់បុគ្គលកម្ពុជា ដែលបំផុសទឹកចិត្តដល់ពួកយើង និងអ្នកដទៃទៀត ដោយសារសមិទ្ធផលប្លែក និងល្អឯករបស់ខ្លួន។ ការសម្តែងបើកឆាករបស់រឿង «Madama Butterfly» នៅកម្ពុជា ដែលសហការជាមួយ Soundskool គឺលើសពីការកម្សាន្ដនាពេលរាត្រីទៅទៀត វាគឺជាការឆ្លុះបង្ហាញដ៏ស្រស់ស្អាតរបស់អ្នកមានគំនិតច្នៃប្រឌិតក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិរួមគ្នា និងជាសក្ខីកម្មចំពោះទិដ្ឋភាពសិល្បៈដ៏រីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលយកបទពិសោធន៍នៃព្រឹត្តិការណ៍វប្បធម៍ដ៏ល្អឯកនេះជាមួយគ្នា ក្នុងខែធ្នូខាងមុខនេះ។» នេះបើតាមប្រសាសន៍របស់ លោក Loic De Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

ក្រុមការងារនៅពីក្រោយ រឿង «Madama Butterfly» នៅកម្ពុជាបានរៀបចំផលិតល្ខោនអូប៉េរ៉ាដោយជោគជ័យបាន ២ដង រួចមកហើយ គឺក្នុងឆ្នាំ២០១៨ និង ២០១៩។ ចុងក្រោយនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ពួកគេ គិតមកទល់ពេលនេះ ដោយរឿង «Madama Butterfly» រាប់ជាព្រឹត្តិការណ៍តន្ត្រីសម័យមុនដ៏ធំបំផុតនៅកម្ពុជា។

ក្រុមដ៏អស្ចារ្យនេះ ដឹកនាំដោយ Ai Iwasaki គម្រោងអូប៉េរ៉ាកម្ពុជា ជាផលិតករប្រតិបត្តិជាមួយ Gabriele Faja របស់ Soundskool Music ជានាយកផលិតការសម្តែង បានប្តេជ្ញាចិត្តផ្តល់នូវបទពិសោធន៍វប្បធម៌ ដែលមិនអាចបំភ្លេចបាន។ ជាមួយនឹងកំណត់ត្រាបទដែលបង្ហាញឱ្យឃើញថា ពួកគេបានត្រៀមខ្លួនដើម្បីកំណត់ឡើងវិញ នូវព្រឹត្តិការណ៍តន្ត្រីបុរាណនៅក្នុងប្រទេសកម្ពុជា និងបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងលើទេសភាពវប្បធម៍របស់ ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ការសម្តែងរឿង «Madama Butterfly» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ វេលាម៉ោង៥ល្ងាច នៅសាលមហោស្រព កោះពេជ្រ។ សំបុត្រចូលរួមមានតម្លៃចន្លោះពី២៥ដុល្លារ ទៅដល់ ១៣៥ដុល្លារ។ ស្រាបៀរ ABC នឹងផ្តល់ការបញ្ចុះតម្លៃផ្តាច់មុខ ៥% ទៅលើសំបុត្រចូលរួម៕

Khcct banner

អត្ថបទទាក់ទង