681 ezgif.com resize
Swift cc time

យុវតីកម្ពុជា៥រូប ឈ្នះមេដាយចំនួន ១៦គ្រឿង ពីកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោក

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ សាលាអន្តរជាតិ អាយ ស៊ី អេស

អាម៉េរិក៖ យុវតីកម្ពុជា៥រូបនៃ សាលាអន្តរជាតិ អាយ ស៊ី អេស បានឈ្នះមេដាយចំនួន ១៦គ្រឿង ក្នុងកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោក វគ្គផ្តាច់ព្រ័ត្រពានជើងឯក (Tournament of Champions) នៅឯសាកលវិទ្យាល័យ Yale ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក លើមុខវិជ្ជា 1) ពិភាក្សា និងវែកញែក 2) វិទ្យាសាស្រ្ត 3) បច្ចេកវិទ្យា 4) ប្រវត្តិសាស្រ្ត 5) សិក្សាសង្គម និង 6) អក្សរសាស្ត្រភាសាអង់គ្លេសដោយទទួលបានមេដាយចំនួន ១៦គ្រឿង ក្នុងនោះមេដាយមាស ១៣គ្រឿង និងមេដាយប្រាក់ ៣គ្រឿង កាលពីពេលថ្មីៗនេះ។

រូបភាព៖ សាលាអន្តរជាតិ អាយ ស៊ី អេស

យុវតីជ័យលាភីទាំង ៥រូបនោះរួមមាន យុវតី ថាច់ ស៊ីលីណា : មេដាយមាស ៥គ្រឿង និងមេដាយប្រាក់ ១គ្រឿង, យុវតី ម៉ារ វីរិយា : មេដាយមាស ២គ្រឿង និងមេដាយប្រាក់ ១គ្រឿង, យុវតី ព្រំ សុទ្ធិ សុភបញ្ញាវត្តី : មេដាយមាស ២គ្រឿង និងមេដាយប្រាក់ ១គ្រឿង, យុវតី មាន ឯមមុនីនាថ : មេដាយមាស ២គ្រឿង និង យុវតី នេត មុនីនាថ : មេដាយមាស ២គ្រឿង។ 

រូបភាព៖ សាលាអន្តរជាតិ អាយ ស៊ី អេស

សូមជម្រាបថា កម្មវិធីពានរង្វាន់សិស្សពូកែពិភពលោក (World Scholar’s Cup 2023) ដែលមានសិស្សជាង១៥០០នាក់ ពីបណ្តាប្រទេសចំនួន៨២ ចូលរួម គឺជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយ ដែលបានរៀបចំឡើងក្នុងគោលបំណងទាក់ទាញសិស្សានុសិស្សឲ្យមានភាពក្លាហាន បង្ហាញនូវគំនិត បញ្ញា សា្មរតី ព្រមទាំងការពង្រឹងសមត្ថភាពជុំវិញបញ្ហាដែលកើតមាននៅជុំវិញខ្លួនរបស់ពួកគេក្នុងពេលបច្ចុប្បន្ន និងមានកត្តិយសបង្ហាញមុខនៅលើឆាកអន្តរជាតិ៕

រូបភាព៖ សាលាអន្តរជាតិ អាយ ស៊ី អេស
រូបភាព៖ សាលាអន្តរជាតិ អាយ ស៊ី អេស


Khcct banner

អត្ថបទទាក់ទង