Img 1426
Swift cc time

ស.ស.យ.ក.បង្កើតក្រុមប្រឹក្សាយោបល់និងស្វែងរកជំនួយផ្នែកច្បាប់ជូនពលរដ្ឋឥតគិតថ្លៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កម្មវិធីច្បាប់ និងយុត្តិធម៌ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំបង្កើតក្រុមការងារប្រឹក្សាយោបល់ និងស្វែងរកជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលបំណងផ្ដល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ ជូនដល់ សិស្ស និស្សិត យុវជន និងសាធារណជននៅគ្រប់ មជ្ឈដ្ឋានទាំងអស់ឱ្យទទួលបានវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាដែលខ្លួនកំពុងប្រឈម។

ក្រុមការងារប្រឹក្សា យោបល់ នៃកម្មវិធីច្បាប់ និងយុត្តិធម៌ មានការចូលរួមពីសំណាក់ សមាជិក សមាជិកា នៃផ្នែកប្រឹក្សាយោបល់ និងស្វែងរកជំនួយផ្នែកច្បាប់ របស់កម្មវិធីច្បាប់ និងយុត្តិធម៌ និងមេធាវីស្ម័គ្រចិត្ត ក្នុងគោលបំណងផ្តល់ការប្រឹក្សា និងផ្តល់យោបល់ ជូនប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលត្រូវការជំនួយសង្គមពាក់ព័ន្ធនឹងផ្នែកច្បាប់។

សាធារណជន ដែលត្រូវការជំនួយផ្នែកច្បាប់ អាចទំនាក់ទំនងមកកាន់ ក្រុមការងារកម្មវិធីច្បាប់ និងយុត្តិធម៌ ដើម្បីណាត់ជួបជាមួយមេធាវីស្ម័គ្រចិត្ត ដែលមានទីតាំងស្ថិតនៅអគារខេមរានី វិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) លេខទូរស័ព្ទ ០១២ ៧៨៧ ៧៨១ និង ០៩៣ ៨៧៨ ៧៥១៕

Khcct banner

អត្ថបទទាក់ទង