Cctimesw1140xh150cm copy

លោក ស សុខា ផ្តល់អាហារូបករណ៍១០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្ររង

យុវជន
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមការងារអាហារូបករណ៍ ស សុខា នៅថ្ងៃទី ០៧ វិច្ឆិកានេះ បានចេញសេចក្ដីជូនដំណឹងអំពីការផ្ដល់អាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% ចំនួន១០០កន្លែង ដល់សិស្ស-និស្យិតទូទាំងប្រទេស សិក្សានៅវិទ្យាស្ថានអាហ្កា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

ក្រុមការងារអាហារូបករណ៍ ស សុខា សហការជាមួយ វិទ្យាស្ថានអាហ្កា សម្រេចផ្ដល់អាហារូបករណ៍១០០% ដល់សិស្ស-និស្យិត សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ១០០កន្លែង សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ជំនាញ ទីផ្សារ គណនេយ្យ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ភាសាអង់គ្លេស និងវិទ្យាសាស្រ្តកុំព្យូទ័រផងដែរ។

គួរបញ្ជាក់ថា ក្រុមការងារអាហារូបករណ៍ ស សុខា ចាប់ផ្ដើមទទួលពាក្យស្នើសុំអាហារូបករណ៍ ចាប់ផ្ដើមពីថ្ងៃទី ០៧ ខែ វិច្ចកា រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ អាហារូបករណ៍នេះ ផ្ដល់ជូនសិស្ស-និស្យិតទូទាំងប្រទេស ពិសេសសិស្ស-និស្យិត នៅក្នុងខេត្តព្រៃវៃង បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង