Cctimesw1140xh150cm copy

Apple រងការពិន័យ២៥លានដុល្លារ ក្រោយមិនជួលពលរដ្ឋអាម៉េរិកឲ្យធ្វើការក្នុងក្រុមហ៊ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ក្រុមហ៊ុន Apple Inc នឹងចំណាយប្រាក់ចំនួន ២៥ លានដុល្លារដើម្បីដោះស្រាយការទាមទារដោយក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកដែលបានចោទថាក្រុមហ៊ុន Apple បានអនុគ្រោះដោយខុសច្បាប់ក្នុងការជួយកម្មករអន្តោប្រវេសន៍ឲ្យមានការងារធ្វើជាជាងពលរដ្ឋអាម៉េរិក។

ក្រសួងយុត្តិធម៌អាម៉េរិកបានគូសបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមហ៊ុនយក្ស Apple មិនបានជ្រើសរើសពលរដ្ឋអាម៉េរិក ឲ្យបម្រើការងារក្នុងក្រុមហ៊ុនរបស់ខ្លួនឡើយផ្ទុយទៅវិញក្រុមហ៊ុននេះបែជាជួយជនអន្តោប្រវេសន៍ឲ្យមានការងារធ្វើក្នងទឹកដីអាម៉េរិកវិញ ដែលនេះបានបំពានច្បាប់សហព័ន្ធដែលរារាំងការរើសអើងដោយផ្អែកលើច្បាប់សញ្ជាតិរបស់អាម៉េរិក។

បន្ថែមពីនេះដំណោះស្រាយនេះគឺធំបំផុតមិនធ្លាប់មានសម្រាប់នាយកដ្ឋានយុត្តិធម៌ដែលពាក់ព័ន្ធនឹងការអះអាងពីការរើសអើងដោយផ្អែកលើច្បាប់សញ្ជាតិរបស់សហរដ្ឋអាម៉េរិក នាយកដ្ឋានយុត្តិធម៌តម្រូវឱ្យ Apple បង់ប្រាក់ចំនួន ៦.៧៥ លានដុល្លារក្នុងការពិន័យរដ្ឋប្បវេណី និង ១៨.២៥ លានដុល្លារដល់ចំនួនកម្មករដែលរងផលប៉ះពាល់។

ក្រុមហ៊ុន Apple បានអះអាងថា "ក្រុមហ៊ុនបានអនុវត្តផែនការដ៏រឹងមាំមួយ ដើម្បីអនុលោមតាមតម្រូវការរបស់ភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ។យោងតាមនាយកដ្ឋានយុត្តិធម៌ Apple មិនបានផ្សព្វផ្សាយការបើកការងារដែលមានសិទ្ធិសម្រាប់កម្មវិធីដែលត្រូវបានគេស្គាល់ថាជាកម្មវិធីបញ្ជាក់ការងារអចិន្ត្រៃយ៍ នៅលើគេហទំព័ររបស់ខ្លួនឡើយហើយក្រុមហ៊ុនតម្រូវឱ្យបេក្ខជនដាក់ពាក្យការងារទាំងនោះផ្ញើពាក្យតាមសំបុត្រផ្សេងៗ ដោយមិនប្រើតាមប្រព័ន្ធអេឡិចត្រូនិកដែលនេះក្រសួងយុត្តិធម៌មានចាត់ទុកថាក្រុមហ៊ុនបានធ្វើខុសពីច្បាប់របស់សហរដ្ឋអាម៉េរិក។

គួរបញ្ចាក់ថាជារឿយៗ កម្លាំងពលកម្មបរទេសអាចមានតម្លៃថោកជាងការជួលកម្មករអាម៉េរិក ហើយជនអន្តោប្រវេសន៍ដែលពឹងផ្អែកលើនិយោជករបស់ពួកគេសម្រាប់ការឧបត្ថម្ភកាតបៃតងសម្រាប់ធ្វើការនៅអាម៉េរិកត្រូវបានគេមើលឃើញថាមានចំនួនច្រើននិងទទួលបានការងារនិងប្រាក់កម្រៃតិចជាជាងជួលពលរដ្ឋអាម៉េរិកផ្ទាល់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង