កំពង់ឆ្នាំង៖ នៅខេត្តកំពង់ឆ្នាំង ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងៈ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនសរុបចំនួន ៤ ២៧៦នាក់ ក្នុងនោះបេក្ខជនអវត្តមានមានចំនួន ៨៨នាក់ ។
ដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាកឌុប) សម័យប្រឡង ០៦វិច្ឆិកា ២០២៣ ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ចប់ជាស្ថាពរ ដែលមានមណ្ឌលប្រឡងចំនួន ៨ ស្មើនឹង ១៧២ បន្ទប់ មានបេក្ខជនសរុបចំនួន ៤ ២៧៦នាក់ ស្រី ២ ៣៤២នាក់ ក្នុងនោះ មានបេក្ខជនអវត្តមានចំនួន ៨៨នាក់ ស្រី ២៦នាក់ (បេក្ខជនស្វៃរិន ៦៣នាក់ ស្រី ២២នាក់)។ មន្ទីអប់រំខេត្តកំពង់ឆ្នាំង ក៏បានអបអរសាទរបេក្ខជនទាំងអស់ ដែលបានខិតខំប្រឡងដោយសមត្ថភាពផ្ទាល់ខ្លួន និងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានសហការរៀបចំដំណើរការប្រឡងនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធផងដែរ។
គួរបញ្ជាក់ថា បើទោះបីជាមានសិស្សអវត្តមានមួយចំនួនក៏ពិតមែនតែដំណើរការមណ្ឌលសំណេរ នៃការប្រឡង បានបញ្ចប់ដោយជោគជ័យ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លុះព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ ក្រសួងអប់រំ បានដឹកជញ្ជូនហឹបសន្លឹកកិច្ចការ នឹងដឹកជញ្ជូនពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅមណ្ឌលកំណែនៅរាជធានីភ្នំពេញ៕