Cc time web banner 054637

សាលា CADT ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥០កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ វិទ្យាស្ថានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ «Techo Digital Talent Scholarship» ថ្នាក់បរិញ្ញាបត្រចំនួន ១៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ កាលបរិច្ឆទនៃការផុតកំណត់ទទួលពាក្យប្រឡង នៅថ្ងៃទី០៥ មករា ឆ្នាំ២០២៤។

ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ សម្តេច ហ៊ុន សែន បានបន្តផ្តល់អាហារូបករណ៍ ដល់សិស្សឆ្នើមទូទាំងប្រទេសតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន១៥០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថលនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។ អាហារូបករណ៍នេះ ផ្ដល់ឱ្យទៅលើជំនាញ ជំនាញទូរគមនាគមន៍ និងបណ្តាញ ឯកទេស សន្តិសុខសាយប័រ និងឯកទេស វិស្វកម្មទូរគមនាគមន៍ និងបណ្តាញ, និងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ឯកទេស វិស្វកម្មសុសវរ និង ឯកទេស វិទ្យាសាស្ត្រទិន្នន័យ។

សិស្សនិសិ្សតចុះឈ្មោះតាមរយៈតំណភ្ជាប់ https://cadt.edu.kh/techo ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ បន្ទាប់ពីបេក្ខជន-បេក្ខនារី ដែលបានចុះឈ្មោះប្រឡងតាមប្រព័ន្ធ online រួចហើយត្រូវមកទទួល សលាកបត្រសុំសិទ្ធិប្រឡងនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ការប្រឡងនឹងធ្វើឡើងនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជារៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។

និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍ ដូចជា

កុំព្យូទ័រយួរដៃថ្មី១គ្រឿង ទទួលបានការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រដែលមានតម្លៃស្មើ ១០០០០ ដុល្លារ ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង