Cctime 6monthsfree desktop
Cc times  web banner kh (2)

សិស្សបឋមសិក្សាក្របីរៀល ៤០០នាក់ បានបញ្ចប់កម្មវិធីសិក្សា«អប់រំបេតិកភណ្ឌ»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រោយសិក្សាអស់រយៈពេល១១ខែ នៃកម្មវិធីអប់រំបេតិកភណ្ឌ សិស្សានុសិស្សចំនួន ៤០០នាក់ នៃសាលាបឋមសិក្សា ក្របីរៀល បានបញ្ចប់ការសិក្សា «ការអប់រំបេតិកភណ្ឌ» កាលពីថ្ងៃទី៨ វិច្ឆិកា នាបរិវេណសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប។

វគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ចំនួន៤០០នាក់ នៃសាលាបឋមសិក្សា ក្របីរៀល សម្រាប់ឆ្នាំសិក្សា២០២៣នេះ ត្រូវបានបិទបញ្ចប់នាថ្ងៃទី៨ វិច្ឆិកា។ រយៈពេល១១ខែ នៃការបង្រៀនកម្មវិធីអប់រំបេតិកភណ្ឌ និងកម្មវិធីចុះកម្មសិក្សា របស់សិស្សានុសិស្ស ពួកគេទទួលបានមូលដ្ឋានគ្រឹះដ៏ល្អប្រសើរ សម្រាប់ពួកគេស្វែងយល់ក្នុងពេលអនាគត ក្នុងនាមជាអ្នកបន្តវេនប្រពៃណី មរតកវប្បធម៌ខ្មែរ។

សូមបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌ ពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគេចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង