681 ezgif.com resize
Moneygramott moi1280x163px

គិតចាប់ពីថ្ងៃទី១កញ្ញាមនុស្សជាង៤សែននាក់ចូលរួមយុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទិ៧ វិច្ឆិកា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានអ្នកចូលរួមសរុបចំនួន ៤២១,២០២អង្គ/នាក់ និងមិនប្រើប្រាស់ថង់ប្លាស្ទិកសម្រេចបានសរុបចំនួន ១,៦៨៤,៨០៨ថង់ ដោយផ្សព្វផ្សាយសរុបបានចំនួន ៩៨៣ លើក ក្នុងសាលារៀនសរុបចំនួន ៩៩ សាលា រោងចក្រ ០៣ និងវត្ត ០៩ នៅទូទាំងខេត្តត្បូងឃ្មុំ។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានផ្តើមដំបូងនៅថ្ងៃទី១ កញ្ញា នៅតាមសាលារៀនទាំង៤៤ កន្លែង នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ រហូតមកដល់ថ្ងៃទី៧ វិច្ឆិកា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានអ្នកចូលរួមសរុបចំនួន ៤២១,២០២អង្គ/នាក់ ដោយផ្សព្វផ្សាយក្នុងសាលារៀនសរុបចំនួន ៩៩ សាលា រោងចក្រ ០៣ និងវត្ត ០៩ នៅទូទាំងខេត្តត្បូងឃ្មុំ។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះ ការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀន លំនៅស្ថាន និង ភូមិ-ឃុំ គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាពនិងអព្យាក្រឹត្យកាបូន។

សូមបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង អប់រំឱ្យប្រជាពលរដ្ឋយល់ពីផលលំបាក ពីឥទ្ធិពលអាក្រក់នៃប្លាស្ទិកសម្រាប់បរិស្ថាន និងជីវិត គឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅសម្រេចនូវផែនការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ក្នុងនោះផងដែរ អ្នកចូលរួម បានប្តេជ្ញារួមគ្នាបង្ហាញពាក្យស្លោកបរិស្ថាន ចំនួន៤ រួមាន យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា, ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ, យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា, និង លាហើយ ថង់ប្លាស្ទិក៕


Khcct banner

អត្ថបទទាក់ទង