អង្គការសប្បុរសធម៌អនាគតភ្លឺស្វាង នៅថ្ងៃទី២៧តុលាបានប្រារព្ធកម្មវិធីបោះជំរុំយុវជនលើកដំបូងនៅប្រទេសកម្ពុជា ក្រោមប្រធានបទ “WHY ME” នារមណីយដ្ឋាន គិរីរីម្យផាញរីសត ក្រោមកិច្ចសហការណ៍គ្នាជាមួយនិង WANMIN ACADEMY នៃប្រទេសម៉ាឡេស៊ី និង Transforming Alliance រួមជាមួយ Mophors International ដែលមកពីប្រទេសសិង្ហបុរី និងសហគមន៍CMC ពីសហរដ្ឋអាម៉េរិក នេះក៏ជាកិច្ចដំណើរការជាផ្លូវការនៃចលនាផ្លាស់ប្រែ និងអភិវឌ្ឍន៏យុវជនក្រោមឈ្មោះ “WHY ME CLUB”។
បើតាមស្ថាបនិក កញ្ញា Michal Loh បានលើកឡើងថា យើងបានអញ្ជើញអ្នកជំនាញបណ្តុះបណ្តាល និងស្ថាប័នមកពីប្រទេសដែលជាដៃគូជាច្រើន មានដូចជាប្រទេស ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងសហរដ្ឋអាម៉េរិក មកកាន់ប្រទេសប្រទេសកម្ពុជា ហើយចាប់ផ្តើមការបណ្តុះបណ្តាល និងជួយដល់ក្រុមយុវជន ឲ្យចាក់ចេញពីភាពច្របូកច្របល់នៃផែនការជីវិត អភិវឌ្ឍន៍ការយល់ដឹងរបស់ខ្លួន កសាងសុខភាពផ្លូវចិត្ត ផែនការអនាគត និងបណ្តុះទេពកោសល្យរបស់ពួកគេ។ ក្នុងនាមជាជនបរទេសដែលបានរស់នៅប្រទេសកម្ពុជាអស់រយៈពេល ១៦ឆ្នាំ។
កញ្ញា Michal Loh បានបន្ថែមទៀតថា កម្រិតចេះដឹងរបស់យុវជននៅកម្ពុជាមានភាពប្រសើរឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការអភិវឌ្ឍនៃបច្ចេកវិទ្យា និងបណ្តាញព័ត៌មាន។ យ៉ាងណាមិញ ទស្សននៃជីវតិ និងពិភពលោកមានភាពខ្វះខាតនិងត្រូវការការបំប៉ន និង ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ រួមទាំងការគ្រប់គ្រងនិងដឹកនាំខ្លួនឯងនៅមានភាពខុសត្រូវការបណ្តុះបណ្តាល។
លោក Joshua Ir នាយកប្រតិបត្តិនៃ អង្គការសប្បុរសធម៌អនាគតភ្លឺស្វាង ដែលជាអង្គការក្នុងស្រុក បានសម្តែងការអរគុណ និងសោមនស្សរីករាយយ៉ាងខ្លាំង និងបានលើកឡើងថា តាមរយៈកម្មវិធីបោះជំរុំយុវជន "Why Me" នេះយុវជនជាច្រើនមានអារម្មណ៍ប្លែក ស្គាល់ខ្លួនឯង បង្កើនតម្លៃខ្លួនឯង និងស្វែងរកគោលដៅជីវិតដែលខ្លួនឯងចូលចិត្តនិងស័ក្តសម។ ក្នុងនាមជាជនជាតិខ្មែរមួយរូប លោកបាននិយាយទៀតថា យុវជននៅក្នុងប្រទេសកម្ពុជាមានភាពស្វាហាប់ និងពោរពេញដោយក្តីស្រមៃ តែពួកគេមានការព្រួយបារម្ភអំពីអនាគតរបស់ខ្លួនយ៉ាងខ្លាំង។ ពួកេគេមានសក្ដានុពលដ៏អស្ចារ្យ ប៉ុន្តែខ្វះការណែនាំត្រឹមត្រូវ ដូច្នេះពួកគេតែងតែព្រួយបារម្ភ និងមិនអាចផ្តោតអារម្មណ៍លើកិច្ចការែដលពួកគេកំពុងធ្វើ ដែលជាការារាំងពួកគេមិនអាចលេចធ្លោក្នុងឆាកអន្តរជាតិ។
សូមបញ្ជាក់ថា លោក Joshua Ir បានទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសជាច្រើនឆ្នាំ និងបានក្លាយជាគ្រូបង្រៀន និងទទួលបានវិញ្ញាបនប័ត្រជាច្រើន។ លោកបានសហការណ៏ជាមួយអ្នកប្រឹក្សាយោបល់ និងអ្នកជំនាញពីក្រៅប្រទេស ដើម្បីចាប់ផ្តើមចលនាកម្មវិធី “WHY ME”នេះ។ លោកបានបន្ថែមថា លោកនឹងខិតខំស្វែងរកឱកាសកាន់តែច្រើន សម្រាប់យុវជនកម្ពជា ក្នុងការស្វែងយល់ និងបណ្តុះបណ្តាលខ្លួនឯង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍគ្រប់វិស័យនៅក្នុងប្រទសកម្ពុជា៕